Saturday, July 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបជនសង្ស័យម្នាក់ ករណីបង្កៃតខ្សែភ្លើង បណ្ដាលឲ្យឆក់ក្មេងប្រុសម្នាក់ស្លាប់ នៅខណ្ឌពោធិ៍សែនជ័យ

spot_img

ភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការស្រាវជ្រាវ ជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ករណីក្មេងប្រុសម្នាក់ឆក់ខ្សែភ្លើងស្លាប់ ដោយសារការតបង្កៃពីម្ចាស់រឺម៉កមួយ នៅភូមិចាក់ជ្រូក សង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ។

នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង២៣៖០០នាទី ឈ្មោះ ឈួន សុផល ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ត្រូវជាឪពុកបង្កើតជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង ស្តីពីករណីប្តឹងបាត់ឈ្មោះ សន វណ្ណា ជាកូនប្រុសបង្កើតដែលបាត់ខ្លួនកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

ក្រុមគ្រួសារបានពឹងពាក់អ្នកជិតខាង ជួយឆែកមើលកាមេរ៉ាសុវត្ថិភាពនៅផ្ទះជួលគ្មានលេខរបស់ឈ្មោះ ជា សុភ័ក្រ ភេទប្រុស អាយុប្រហែល៣៨ឆ្នាំ។ នៅក្នុងម៉ោងកាមេរ៉ាសុវត្ថភាពម៉ោង០៤៖៣៤នាទីទាបភ្លឺ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឃើញរូបភាពសកម្មភាពជនសង្ស័យឈ្មោះ អ៊ាត ចាន់ធឿន និងឈ្មោះ សោម ធូ ជាប្រពន្ធ បានដើរចេញពីក្នុងបន្ទប់ជួលមកឈរកាន់ម៉ូតូសណ្តោងរឺម៉ករបស់ខ្លួន ហើយជនសង្ស័យបានឃើញជនរងគ្រោះដេកស្លាប់នៅចំហៀងម៉ូតូសណ្តោងរឺម៉ក។

ពេលនោះជនសង្ស័យឈ្មោះ អ៊ាត ចាន់ធឿន បានលើកអោបជនរងគ្រោះទៅដាក់នៅក្បែរបន្ទប់ជួលទីមួយខាងកើតផ្លូវបេតុងកែងផ្លូវលំ បានប្រហែល៥នាទីក្រោយជនសង្ស័យឈ្មោះ អ៊ាត ចាន់ធឿន ក៏លើកសពជនរងគ្រោះដើរឆ្ពោះទៅទិសខាងលិចម្នាក់ឯងតាមផ្លូវលំ ដីព្រៃខាងក្រោយបន្ទប់ជួលគ្មានលេខជួរទី៣ ចំណែកប្រពន្ធជនសង្ស័យបាននៅយាមមើលផ្លូវ ដោយប្រើរូបភាពសកម្មភាពធ្វើជាហាត់ប្រាណបានប្រហែល១០នាទី ក្រោយជនសង្ស័យបានដើរត្រឡប់មកបន្ទប់ជួលវិញពុំឃើញអោបសាកសពជនរងគ្រោះមកវិញនោះទេ។ បន្ទាប់មកសកម្មភាពជនសង្ស័យ បានបើកម៉ូតូសណ្តោងរឺម៉កចេញពីបន្ទប់ជួលរបស់ខ្លួនទៅជាមួយប្រពន្ធគេចខ្លួនបាត់។

កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវរហូតដឹងថា ឈ្មោះ អ៊ាត ចាន់ធឿន និងឈ្មោះ សោម ធូ ជាប្រពន្ធ បានទៅលាក់ខ្លួននៅផ្ទះបងប្អូននៅឃុំក្រហម ស្រុកជាំក្សាន ខេត្តព្រះវិហារ ហើយកម្លាំងជំនាញបានសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងវរៈការពារព្រំដែន ចុះទៅដល់ទីតាំងលាក់ខ្លួន តែជនសង្ស័យទាំង២ ត្រូវបានរថយន្តមួយគ្រឿងដឹកចេញបាត់ហើយ។ លុះម៉ោង០៦៖៣០នាទីព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ជនសង្ស័យក៏បានចូលមកសារភាព នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោមតែម្តង។

តាមចម្លើយសារភាពបឋម ជនសង្ស័យសារភាពថា ខ្លួនពិតជាបានបង្កៃខ្សែភ្លើងមានចរន្តអគ្គីសនីជាមួយរឺម៉កកង់បីពិតប្រាកដមែន ក្នុងគោលបំណងឆក់កណ្ដុរ លុះព្រឹកនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ម៉ោងប្រហែល៤ទាបភ្លឺ ខ្លួនឃើញសពក្មេងដេកស្លាប់នៅជាប់រឺម៉កខ្លួន ឃើញដូចនោះខ្លួនក៏បានយកសពទៅទុកក្បែរបង្គោលភ្លើងវិញ ប៉ុន្តែដោយគិតមិនអាចគេចវេសពីកំហុសបាន ខ្លួននិងប្រពន្ធ ក៏បានដឹងសពជនរងគ្រោះទៅចោលនៅដីវាល ក្រោមដើមឈឺមួយកន្លែង ភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពុងត្រទ្បាច ខេត្តកំពង់ឆ្នាំង។

រួចពួកខ្លួនបានយករឺម៉កទៅលក់អោយអេតចាយមួយកន្លែង ហើយនៅវេលាម៉ោង ១៩៖៣០នាទី ថ្ងៃដដែល ខ្លួនបានជិះរថយន្តក្រុងចេញពីគល់ស្ពានព្រែកក្តាម ឆ្ពោះទៅខេត្តព្រះវិហារ លាក់ខ្លួនរហូតដល់ម៉ោងលុះដល់ម៉ោង១៩៖៣០នាទីយប់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ កូនខ្លួនបានទូរស័ព្ទមកឲ្យខ្លួនចូលសារភាព ព្រោះសមត្ថកិច្ចកំពុងតាមចាប់ខ្លួនហើយ ទើបខ្លួនចេញដំណើរពីខេត្តព្រះវិហារ ដោយជិះឡានក្រុង ត្រឡប់មកភ្នំពេញវិញ នៅម៉ោង៦៖៣០នាទីព្រឹក ខ្លួនក៏បានចូលសារភាព នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោមតែម្តង។

បច្ចុប្បន្នកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងអង្គការ CPU នាំជនសង្ស័យទៅអង្អុលកន្លែងបោះចោលសាកសព និងធ្វើការកសាងសំណុំរឿងតាមនីតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×