Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្មេង​ស្រី​ម្នាក់​​ខណៈ​ទើប​ឈាន​ជើង​ឡើង ស្រាប់តែ​កាំជណ្តើរយន្ត​កំពុង​ចលនា​បាក់ស្រុត ទាញ​ទម្លាក់​ជើង​ជាប់​គួរ​ឲ្យ​រន្ធត់ (វីដេអូ)

នេះ​ជា​ខណៈ​ពេល​ដ៏​រន្ធត់​មួយ ដែល​ក្មេង​ស្រី​អាយុ ១០ ឆ្នាំ ម្នាក់​​រស់​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ចិន បាន​ត្រូវ​ជាប់​ជើង​នៅ​លើ​ផ្លូវ​ដើរ​កំពុង​ចលនា បន្ទាប់ពី​នាង​ទើប​ឈាន​ជើង​ឡើង​ជណ្តើរយន្ត ។

Sina News រាយការណ៍​ឲ្យ​ដឹងថា ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ផ្សារ​ទំនើប​មួយ នៅ Guyuan តំបន់​ស្វយ័ត Ningxia Hui កាលពី​ថ្ងៃ​ទី៩ ខែ​សីហា ។

តាម​រយៈ​វីដេអូ​ពីកាមេរ៉ា​សន្តិសុខ ក្មេង​ស្រី​ម្នាក់​​ត្រូវ​បាន​ឃើញ​ដើរ​ឆ្ពោះ​ផ្លូវ​ជណ្តើរយន្ត ជា​មួយ​ក្មេង​ស្រី​តូច​ម្នាក់​​ទៀត​របស់​នាង ។

ប៉ុន្តែ បន្ទាប់​ទើប​តែ​ឈាន​ជើង​ឡើង ស្រាប់តែ​កាំ​មួយ​នៃ​ផ្លូវ​ជណ្តើរយន្ត ដែល​នាង​ឈរលើ​បាន​បាក់ស្រុត បណ្តាល​ឲ្យ​ជើង​ស្តាំ​របស់​នាង​ត្រូវ​ជាប់​នៅ​លើ​ឧបករណ៍​បញ្ជូន (conveyor) តែ​ម្តង ។

ភ្លាមៗ​នោះ ស្រ្តី​ម្នាក់​​ដែល​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ជណ្តើរយន្តបញ្ច្រាស់ទិស​គ្នា​ម្ខាង​ទៀត បាន​ប្រញាប់ប្រញាល់​រត់​ទៅ​ជួយ​សង្គ្រោះ​នាង និង​ស្វែងរក​ជំនួយ​ពី​អ្នក​ដទៃ ។

ប៉ុន្មាន​វិ​នាទី​ក្រោយ​មក បុរស​ម្នាក់​​ក៏​រហ័សរហួន​ទៅ​ចុច​ប៊ូតុង «emergency stop» ។

បន្ទាប់មក​ទៀត មនុស្ស ៣ នាក់ ផ្សេង​ទៀត ក៏​ប្រញាប់ប្រញាល់​រត់​មក​ជួយ​ក្មេង​ស្រីរង​គ្រោះ​ជា​បន្ត​បន្ទាប់ និង​នៅ​ទី​បំផុត ក្រុម​ពន្លត់​អគ្គីភ័យ​ក៏​បាន​មក​ដល់ និង​ទាញ​ជើង​នាង​ចេញ​ពី​កន្លែង​ជាប់​គាំង​ដោយ​សុវត្ថិភាព ។

យោង​តាម The Paper ក្មេង​ស្រីរង​គ្រោះ​បន្ទាប់មក ត្រូវ​បាន​នាំ​យក​ទៅ​កាន់​មន្ទីរ​ពេទ្យ ដើម្បី​​ព្យាបាល​របួស ។

បច្ចុប្បន្ន មូល​ហេតុ​នៃ​ហេតុ​ការណ៍​នេះ កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​បន្ថែម ៕ ចន្ទី (nextshark)

×