Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជោគជាតារាសីប្រចាំខែ ០៧ ឆ្នាំ២០២៤

ជូត
រាសីធ្លាក់ ថាមពលអវិជ្ជមានបានចូលមកដល់

  • ប្រុងប្រយ័ត្នរាល់ការសំរេចចិត្តផ្សេងៗ ឬអាចលើកការចចារការងារទៅខែបន្ទាប់
  • ត្រូវចេះទប់កំហឹង កុំឲ្យខូចការ
  • អាចរងរបួស, មានជំងឺ, ជួបគ្រោះថ្នាក់ជាយថាហេតុ

វីធីកែខៃ៖​ ពាក់គ្រឿងអលង្ការ មាសឬប្រាក់

ឆ្លូវ
ផ្កាយជំលោះ រះចំរាសីរបស់អ្នកកើតឆ្នាំឆ្លូវ។ ព្យាយាមកុំបង្ករជំលោះ ត្រូវកាត់បន្ថយតាមដែលអាចធ្វើបាន បើពុំនោះទេអាចនឹងមានបញ្ហាក្ដីក្ដាំកើតឡើង ហើយបើសិនជាអ្នកដែលកំពុងមានក្ដីដែលនៅកំពុងដំណើរការហើយគួរបង្អង់ក្នុងកំឡុងខែនេះ។

ខាល
រាសីឡើង​ អ្នកនឹងជួបនៅមនុស្សដែលមានឥទ្ធិពលដែលអាចឈោងដៃមកជួយអ្នក។​ ឧបសគ្គដែលធ្លាប់មានកន្លងមកនឹងរលាយបាត់ ហើយ បញ្ហាដែលរាំងស្ទះក៏នឹងអាចដោះស្រាយបាននៅក្នុងខែនេះ។

ថោះ
ផ្កាយចោរ រះចំលើដួងជតារាសីរបស់អ្នក​។ ប្រយ័ត្ននៅការឆក់ ប្លន់ ការបាត់បង់លុយផ្សេងៗ, ការក្បត់។ ការរកស៊ីក្នុងកំឡុងខែនេះមិនសូវកាក់កប ប្រាក់កាសធ្លាក់ចុះ។ ត្រូវប្រុងប្រយ័ត្នបើសិនមានអ្នកណាបបួលបណ្ដាក់ទុន ហើយបានចំណេញដោយងាយៗ។

រោង
រាសីឡើងខ្ពស់ត្រដែត​ ផ្កាយលាភ​ ទ្រព្យ ការងាររលូនល្អ​ ជាពេលវេលាល្អអាចបណ្ដាក់ទុនបាន។​ អាចចូលរួមក្នុងការធ្វើសប្បុរសធម៌ដើម្បីបន្ថែម។

ម្សាញ់
រាសីឡើង ស្នាដៃដែលព្យាយាមសាងគឺនិងមានការទទួលស្គាល់។ ប៉ុន្តែត្រូវប្រយ័ត្ននៅសកម្មភាពណាដែលបង្ករគ្រោះថ្នាក់ដល់អ្នក និងត្រូវថែសុខភាព ព្រោះអាចនិងងាយមានជំងឺ។
មមី

មមែ
ខែមុនជាខែដែលស្ដ្រេសបានកន្លងផុតទៅ ខែនេះអាចអោយអ្នកដោះស្រាយបានគ្រប់បញ្ហា ដោយមានថាមពលពិសេសពីឋានសួគ៌ជួយដល់អ្នក។ ក្នុងខែនេះបើក្នុងចិត្តជឿជាក់ថាត្រឹមត្រូវ​អ្នកធ្វើវាចុះ។

វក
គ្រោះពីការក្បត់,​ គួរកុំងាយទុកចិត្តមនុស្សធ្លាប់ស្គាល់ កុំអនុញ្ញាតឲ្យមនុស្សថ្មីចូលមកក្នុងជីវិតអ្នកដោយងាយៗពេក។ ក្រោយពេលចេញមុខជាតារាក្នុងសង្គមប៉ុន្មានខែកន្លងមក​ ពេលនេះអាចមានការប៉ះពាល់ដល់អ្នក ប៉ុន្តែបើការប៉ះពាល់តិចតួច នោះគឺជាបុណ្យរបស់អ្នកហើយ។
ប្រុងប្រយ័ត្នពីសុវត្ថិភាបផ្ទាល់ខ្លួនរបស់អ្នក។ ខែនេះមិនគួរវិនិយោគលើការងារថ្មីទេ។ បើការបណ្ដាក់ទុនកំពុងមានការខាតបង់ អាចបញ្ឈប់ការខាតបង់ត្រឹមនេះរឺក៏អាចប្រឈមមុខខាតបង់កាន់តែច្រើន។

រកា
ផ្កាយជំងឺរះ​ កុំធ្វើការងារលើសកំលាំង ត្រូវប្រយ័ត្នសុខភាព។


ផ្កាយជ័យជំនះ នាំសំណាងដល់បុគ្កលកើតឆ្នាំច។ ស្គាល់ពីអ្វីដែលខ្លួនចង់បាន ធ្វើវាចុះ។ កុំខ្លាចការដាក់គោលដៅខ្ពស់

កុរ
ផ្កាយជ័យជំនះ នាំសំណាងដល់បុគ្កលកើតឆ្នាំកុរ។ ពេលវេលាល្អសម្រាប់ការដាក់ទុន ឱកាសថ្មីៗល្អៗហុចឲ្យអ្នក ចូរចាប់យកឲ្យបាន។

** ឆ្នាំដែលរាសីឡើង៖ ខាល រោង ម្សាញ់ មមែ ច កុរ
** ឆ្នាំដែលរាសីមធ្យម៖ វក រកា
** ឆ្នាំដែលរាសីធ្លាក់៖ ជូត ឆ្លូវ ថោះ

spot_img
×