តាម AP របាយការណ៍មួយនៃក្រុមចៅក្រមបានប្រកាសជាសាធារណៈនៅថ្ងៃទី១៤ ខែសីហា ឱ្យដឹងថា បព្វជិតសានាគ្រិស្ដឡាតាំងរាប់រយនាក់នៅរដ្ឋ Pennsylvania បានបំពានផ្លូវភេទកុមារជាង១០០០នាក់ ហើយតួលេខនេះអាចកើនឡើងគិតតាំងពីឆ្នាំ១៩៥០មក ។
ក្រៅពីនោះមន្ដ្រីជាន់ខ្ពស់នៃបណ្ដាព្រះវិហារ ក្នុងនោះមានម្នាក់ជាអគ្គ អេវ៉ែក របស់ Washington D.C បានសមគំនិតគ្នាដើម្បីបិទបាំងអំពើស្មោកគ្រោកនេះជាប្រព័ន្ធ។
អង្គចៅក្រមឱ្យដឹងបន្ថែមថា តួលេខពិតប្រាកដដែលក្មេងៗរងការបំពានផ្លូវភេទអាចកើនឡើងដល់រាប់ពាន់នាក់ ព្រោះឯកសាររបស់ព្រះវិហារមួយចំនួនពុំត្រូវបានរកឃើញ ហើយជនរងគ្រោះមិនហ៊ានចេញមុខប្ដឹងផ្ដល់។
អគ្គរដ្ឋអាជ្ញានៃរដ្ឋ Pennsylvania Josh Shapiro ឱ្យដឹងថា៖ ពួកមន្ដ្រីនៃព្រះវិហារបានធ្វើការពណ៌នាជាប្រចាំ បំណងបិទបាំង ទង្វើស្មោកគ្រោករបស់ខ្លួន ដោយថាគ្រាន់ជាការប្រឡែងលេង ការរបោកចំបាប់ ប៉ុន្ដែអ្វីដែលយើងរកឃើញវាពុំមែនជាសកម្មភាពបែបនេះទេ។ វាជាទង្វើបំពានផ្លូវភេទកុមារ ក្នុងនោះរួមមានទាំងការរំលោភផ្លូវភេទផងដែរ។
ចុងបញ្ចប់ អង្គចៅក្រមប្រកាសថា៖ យើងខ្ញុំពិតជាខ្ពើមរអើមចំពោះឧក្រិដ្ឋកម្មទាំងនោះដែលពុំត្រូវបានផ្ដន្ទាទោស សងជំងឺចិត្ដ ព្រោះតែបព្វជិតមួយចំនួនបានស្លាប់និងត្រូវបានបណ្ដេញចេញពីគ្រឹះស្ថានសាសនា៕
សូយន