ថ្មីៗនេះអ្នកស្រី Joan Bowell នាយកមូលដ្ឋានថែទាំឆ្មាមួយនៅប្រទេសក្រិក បានចុះផ្សាយសេចក្ដីជូនដំណឹងជ្រើសរើសបុគ្គលិកតាមFacebook អ្នកមើលថែទាំឆ្មា ដែលត្រូវបានទទួលឱ្យធ្វើការមានប្រាក់ខែ600 EURក្នុងមួយខែ ផ្ដល់រថយន្ដនិងផ្ទះស្នាក់នៅមិនយកកម្រៃ ហើយក្នុងមួយថ្ងៃៗតម្រូវឱ្យធ្វើការប្រហែល៤ម៉ោងប៉ុណ្ណោះ។ការងារសំខាន់គឺមើលថែទាំហ្វូងឆ្មាប្រមាណ៧០ក្បាល។
មកទល់ពេលនេះមានអ៊ីម៉ែលដាក់ពាក្យជាច្រើនបានផ្ញើដល់អ្នកស្រី Bowel។ក្នុងនោះអ្នកខ្លះជាវេជ្ជបណ្ឌិត គ្រូពេទ្យសត្វ ហើយទាំងអស់គ្នាសុទ្ធសឹងតែអះអាងថាពួកគេស្រឡាញ់ ចូលចិត្ដសត្វ។
គួររំលឹកថា វាហាក់ដូចជាឧបនិស្ស័យដែលកាលពី៧ឆ្នាំមុន អ្នកស្រីនិងស្វាមីបានមកកាន់កោះ Syros។ពួកគេបានសង្កេតឃើញនូវហ្វូងឆ្មាស្គមស្គាំង រងរបួស ត្រូវគេបោះបង់ចោលក្នុងធុងសំរាម។ដោយអាណិតវាសនា ពួកឆ្មាទាំងនេះប្ដីប្រពន្ធពីរនាក់បានសម្រេចចិត្តប្រមែប្រមូលឆ្មាទាំងនោះ រួចសហការជាមួយផ្នែកពេទ្យសត្វនៅមូលដ្ឋានដើម្បីព្យាបាលមើលថែពួកវា។៧ឆ្នាំបានកន្លងផុត ពួកគេបានកំពុងថែទាំឆ្មាដែលមានចំនួនពី៥៥-៧០ក្បាល ហើយក៏បានបង្កើតមូលនិធិសប្បុរសធម៌មួយអំពាវនាវរកវិភាគទានដើម្បីចិញ្ចឹមថែទាំឆ្មាទាំងនោះ។
ដោយហេតុថាប្ដីប្រពន្ធទាំងពីរនាក់មានធុរៈត្រូវវិលត្រឡប់ទៅញូវយ៉កមួយរយៈ ទើបពួកគេស្វែងរកអ្នកស្ម័គ្រចិត្ត៥នាក់ដើម្បីមើលថែទាំឆ្មា។បច្ចុប្បន្នមានអ្នកដាក់ពាក្យសុំធ្វើការ១០០០នាក់ហើយ។
រូបក្នុងមួយថ្ងៃតម្រូវឱ្យមើលថែទាំឆ្មាតែ៤ម៉ោងប៉ុណ្ណោះ
តាមសេចក្ដីប្រកាសខាងលើនោះអ្នកដែលត្រូវបានជ្រើសរើសនឹងទទួលបានការបណ្ដុះបណ្ដាលរយៈពេលពីរសប្ដាហ៍ដោយពុំមានប្រាក់បៀវត្សរ៍ ហើយតាមគម្រោងនឹងចាប់ផ្ដើមធ្វើការពីខែវិច្ឆិកាឆ្នាំ២០១៨នេះតទៅ៕
សូយន