Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាន់តែក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំភ្លាម ធ្វើឲ្យដំណើរការដេញថ្លៃផ្លូវមួយខ្សែមានតម្លាភាព និងគ្មានអំពើពុករលួយទឹកតែ

ខេត្តត្បូងឃ្មុំ: ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំពង្រឹងការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំសង្កាត់នៅទូទាំងប្រទេស។ ជាមួយនោះគេបានឃើញសកម្មភាពដាក់ឲ្យដេញថ្លៃផ្លូវក្រាលគ្រួសក្រហមមួយខ្សែដោយធ្វើឡើងនៅសាលាឃុំជីរោទ៏ទី២ ស្រុកត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៧កក្កដាឆ្នាំ២០២៤ មិនមានកម្លាំងនគរបាលឬអាវុធហត្ថជួយសម្រួលនោះទេ។ តែការដេញថ្លៃត្រូវបានគេមើលឃើញមានរបៀបរៀបរយល្អមិនមានអ្នកចាប់ទាញដៃទាញជើង ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ ឬភាពរញ៉េរញ៉ៃណាមួយកើតឡើងឡើយ។ ដោយក្រុមហ៊ុននីមួយៗ បានយកប៊ីតទៅដាក់ក្នុងប្រអប់សំបុត្រតាមលំដាប់លំដោយទៀតផង។

លោកជា ប៊ុនពៅ ប្រធានលទ្ធកម្មឃុំជីរោទ៏ទី២ មានប្រសាសន៍ឲ្យដឹងថា:
ផ្លូវក្រាលគ្រួសក្រហមមួយខ្សែដែលត្រូវដាក់ដំណើរការដេញថ្លៃមានប្រវែង៨០០ ម៉ែត្រនិងលូកាត់ទទឹងផ្លូវ២កន្លែងតម្លៃដាក់ឲ្យដេញថ្លៃជាង១០៥លានរៀល ក្នុងនោះមានក្រុមហ៊ុនចំនួន៧ ចូលរួមប្រកួតប្រជែងបានទៅលើក្រុមហ៊ុនលីឈួនតម្លៃជាង២៣លានរៀល គឺមានការបញ្ចុះរហូតដល់ជាង៧០% ឯណោះកត្តានេះធ្វើឲ្យអាជ្ញាធរមូលដ្ឋានអាចព្រួយរឿងគុណភាពផ្លូវផងដែរ។

ប្រធានលទ្ធកម្មឃុំរូបនេះមានប្រសាសន៍បន្តថា ដើម្បីឲ្យដំណើរការដេញថ្លៃបានប្រព្រឹត្តទៅដោយយុត្តិធម៌ ត្រូវធ្វើយ៉ាងណារក្សានៅវិន័យកុំឲ្យមានភាពរញ៉េរញ៉ៃហើយតាមលក្ខខណ្ឌដេញថ្លៃគឺក្រុមហ៊ុនណាដែលដេញចុះជាងគេ គឺក្រុមហ៊ុននោះជាអ្នកឈ្នះ។ គួររំលឹកថានៅក្នុងអាណត្តិរបស់លោកជាមេឃុំភាពរញ៉េរញ៉ៃបានកើតឡើងតែម្ដងគត់។ ដោយមានបទពិសោធន៍នោះហើយទើបយើងកែតម្រូវឲ្យមានភាពត្រឹមត្រូវឡើងវិញ។ សូមក្រុមហ៊ុនដែលបានចូលរួមដេញថ្លៃធ្វើយ៉ាងណាគណនាលេខឲ្យបានត្រឹមត្រូវក្នុងករណីដែលខុសហើយនោះមិនអាចកែតម្រូវបានវិញទេជាសវាងកុំឲ្យមហាជនមានការចោទប្រកាន់ថាបានឃុបឃិតគ្នា។ ក្នុងករណីគណនាដាក់តម្លៃខ្ពស់ហើយនោះមិនអាចកែចុះមកទៀតវិញបានទេ បើពុំនោះនឹងធ្វើឲ្យមានបញ្ហាសតិអារម្មណ៍របស់អ្នកចូលរួមដេញថ្លៃ។
តាមការសង្កេតដោយផ្ទាល់ក្រុមហ៊ុនដែលបានមកចូលរួមដេញថ្លៃ គឺជាក្រុមហ៊ុនដែលមានបទពិសោធន៍ជាច្រើនឆ្នាំមកហើយដូច្នេះសូមរក្សារបៀបរៀបរយឲ្យបានល្អ។ អាជ្ញាធរមូលដ្ឋានមិនចង់ឃើញការដេញថ្លៃចុះច្រើនបែបនេះ ដែលធ្វើឲ្យក្រុមហ៊ុនអាចខាតបង់ថវិកាសំខាន់ធ្វើយ៉ាងណាក្រុមហ៊ុនទទួលបានប្រាក់ចំណេញហើយរដ្ឋក៏ចំណេញ។

លោកជា ប៊ុនពៅ ប្រធានលទ្ធកម្មឃុំបញ្ជាក់ថា នៅក្នុងឃុំរបស់លោកគឺមានចំនួន១២ភូមិ ចំពោះផ្លូវដីដែលលំបាកធ្វើដំណើរក្នុងភូមិត្រូវបានអភិវឌ្ឍន៍ទៅជាផ្លូវក្រាលគ្រួសក្រហមទាំងអស់។ ហើយនៅព្រឹកថ្ងៃទី១២កក្កដា នេះគឺដេញថ្លៃផ្លូវមួយខ្សែប្រវែង៨០០ម៉ែត្រ ស្ថិតនៅភូមិស្រែសៀម ចំពោះថវិកាដែលថ្នាក់ជាតិទម្លាក់ចុះមកក៏មានសរុបរហូតដល់ជាង ៤០០លានរៀល។ ដូច្នេះថវិកានៅសល់ប្រមាណ៣០០លានរៀល គឺនឹងរៀបចំដាក់ឲ្យដេញថ្លៃផ្លូវបេតុងមួយខ្សែចាប់ពីពេលនេះតទៅផ្លូវក្រាលគ្រោះក្រហមលែងមានទៀតហើយ។ គឺអាជ្ញាធរមានការអភិវឌ្ឍន៍ទៅជាផ្លូវបេតុងទាំងអស់ ទោះជាប្រវែងខ្លីក៏ពិតមែនតែប្រើប្រាស់បានយូរអង្វែង ដើម្បីបម្រើប្រយោជន៍សាធារណៈដល់ពលរដ្ឋទូទៅទាំងអ្នកនៅក្នុងតំបន់និងក្រៅតំបន់៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×