Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្រ្កាបជនសង្ស័យម្នាក់ លើបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាដែលបានប្រើប្រាស់រូបភាពទិញ-លក់រថយន្ត តាមបណ្តាញទំនាក់ទំនងសង្គម

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវ និងបង្រ្កាបជនសង្ស័យ ដែលមានបណ្តឹងរបស់ប្រជាពលរដ្ឋរងគ្រោះចំនួន០៩នាក់ លើបទល្មើសឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាដែលបានប្រើប្រាស់រូបភាពទិញ-លក់រថយន្ត តាមបណ្តាញទំនាក់ទំនងសង្គម ដោយមានការការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

ការបង្រ្កាបនេះ ចាប់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ហ.ស.ហ ភេទប្រុស ជនជាតិខ្មែរ ជាអ្នកធ្វើសកម្មភាពផ្សព្វផ្សាយ និងប្រមូលអត្តសញ្ញាណអ្នកដទៃយកទៅបង្កើតគណនីធនាគារ ដើម្បីទទួលផលនៃបទល្មើស។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

នាយកដ្ឋានសូមក្រើនរំលឹក ដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នក្នុងការអូសទាញរបស់ជនអនាមិកប្រើប្រាស់បណ្តាញទំនាក់ទំនង ក្នុងការទិញទំនិញផ្សេងៗ ដែលគ្មានប្រភពច្បាស់លាស់ ដែលបណ្តាលឱ្យខ្លួនក្លាយជាជនរងគ្រោះ និងខាតបង់ផលប្រយោជន៍ផ្សេងៗ។ លើសពីនេះទៅទៀត សូមកុំធ្វើជា អ្នកទទួលប្រាក់ ដែលគ្មានប្រភពច្បាស់លាស់ ឬជឿជាក់លើជនអនាមិក ដែលសុំខ្ចី ឬប្រើប្រាស់ អត្តសញ្ញាណ ដើម្បីប្រើប្រាស់ជាមធ្យោបាយឆបោក ដោយផ្តល់កម្រៃតិចតួច ព្រោះទង្វើទាំងនេះអាចនាំអោយខ្លួនជាប់ពាក់ព័ន្ធនឹងការផ្សំគំនិតប្រព្រឹត្តបទល្មើសឆបោក ដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×