Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមេខ្លោងប្រព្រឹត្តបទល្មើស ពាក់ព័ន្ធករណីឆបោកប្រាក់ ក្រោមរូបភាពលក់ទំនិញតាមអនឡាញ

ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះជាច្រើននាក់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ១រូប ឈ្មោះ ថ.ដ.វ ភេទប្រុស ដែលជាមេខ្លោងប្រព្រឹត្តបទល្មើស ពាក់ព័ន្ធករណីឆបោកប្រាក់ ក្រោមរូបភាពលក់ទំនិញតាមអនឡាញ តាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់ព្រះរាជអជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយការសួរចម្លើយ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើឆបោកប្រាក់ ក្រោមរូបភាពលក់ភេសជ្ជៈ និងស្រាបៀរ បោះដុំតាមអនឡាញ ដោយខ្លួនបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ប្រើឈ្មោះលក់ទំនិញបោះដុំ ដើម្បីឆាតទំនាក់ទំនងជាមួយនឹងជនរងគ្រោះជាច្រើននាក់។ នៅពេលដែលជនរងគ្រោះត្រូវការបញ្ជាទិញទំនិញ ដើម្បីឲ្យជនរងគ្រោះមានទំនុកចិត្តផ្ញើលុយមកខ្លួន ខ្លួនបានទំនាក់ទំនងបន្តទៅកាន់ដេប៉ូបោះដុំ ផ្សេងទៀតធ្វើការកក់លុយមួយចំនួន ដើម្បីឲ្យខាងដេប៉ូបោះដុំនោះដឹកទំនិញទៅទីតាំងតាមដែលជនរងគ្រោះប្រាប់ រួចថតរូបភាពទំនិញដែលបានដាក់លើឡានផ្ញើមកឲ្យខ្លួន រួចខ្លួនផ្ញើបន្ដទៅជនរងគ្រោះ។ ក្រោយជនរងគ្រោះបានវេរលុយមកឲ្យខ្លួន ខ្លួនបានបិទទូរសព្ទ និងBlock លេខរបស់ជនរងគ្រោះតែម្តង ចំណែកឯម្ចាស់ដេប៉ូមិនបានទទួលលុយ ក៏យកទំនិញទៅដេប៉ូខ្លួនវិញ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដែលចូលចិត្តទិញទំនិញតាមអនឡាញ សូមធ្វើការវិភាគអោយបានច្បាស់លាស់ទៅទៅគណនី តាមបណ្តាញទំនាក់ទំនងសង្គមនានា ដែលផ្សព្វផ្សាយលក់ផលិតផល មុននឹងសម្រេចចិត្តទិញផលិតផលនោះតាមអនឡាញ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×