Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍​ ស​ ថេត​ ប្រកាសផ្ទេរភារកិច្ច​ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃសុក្រទី១៩ខែកក្កដាឆ្នាំ២០២៤ នៅសាលាខេត្តបាត់ដំបង បានរៀបចំធ្វើពិធីប្រកាសផ្ទេរភារកិច្ចនិងបំពាក់ឋានន្តរសក្តិ ដល់ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាន នគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ អភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯក​ឧត្តម​ សុខ​ លូ​ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រី ដាញ់​ អេងប៊ុនចាន់​ ជាស្នងការរង​ ត្រូវបានប្រកាសទទួលតំណែងថ្មី​ ជាស្នងការ​នៃស្នងការដ្ឋាននគរ​បាលខេត្តបា​ត់​ដំ​បង និងដំឡើងឋានន្តរសក្តិ​ជាឧត្តមសេនីយ៍ទោ​ជំនួសលោកឧត្តមសេ​នីយ៍ទោ​ សាត​ គឹម​សាន​ ដែលត្រូវចូលនិវត្តន៍។

ពិធីនេះមានការអញ្ជើញចូលរូមពីឯកឧត្តម​ លោក ជំទាវ​ លោក​ លោកស្រី​ មន្រ្តីរាជការ​ ជាថ្នាក់ដឹកនាំតាមមន្ទីរ​ អង្គភាព​ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់និងកង កម្លាំងប្រដាប់អាវុធ​ក្នុងខេត្តបាត់ដំបង ជាច្រើនរូប ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×