Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវទេសាភិបាល បានស្នើដល់ ធនាគារចិន ប្រចាំទីក្រុងហុងកុង ជួយសម្រួល និងបន្ធូរបន្ថយលក្ខណៈវិនិច្ឆ័យក្នុងការស្រាល់ជ្រើសក្រដាសប្រាក់ដុល្លារអាមេរិកពីកម្ពុជា

ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Sun Yu នាយកប្រតិបត្តិនៃធនាគារចិន ប្រចាំទីក្រុងហុងកុង ដែលជាធនាគារដៃគូរបស់ធនាគារជាតិនៃកម្ពុជា សម្រាប់ការគ្រប់គ្រងក្រដាសប្រាក់ដុល្លារអាមេរិក នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង ប្រទេសចិន។

ក្នុងជំនួបនេះ លោកជំទាវទេសាភិបាលបានស្នើដល់ ធនាគារចិន ប្រចាំទីក្រុងហុងកុង ជួយសម្រួល និងបន្ធូរបន្ថយលក្ខណៈវិនិច្ឆ័យក្នុងការស្រាល់ជ្រើសក្រដាសប្រាក់ដុល្លារអាមេរិកពីកម្ពុជា និងបន្ទាបកម្រៃសេវា។ ជាការឆ្លើយតប លោក Sun Yu បានទទួលសំណូមពរនេះ ហើយបញ្ជាក់ថានឹងយកសំណើលោកជំទាវទៅពិភាក្សាជាមួយក្រុមការងាររបស់លោកបន្តទៀត។

គួររំលេចថា លោកជំទាវទេសាភិបាល ក៏បានជួបលោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា ជាមួយប្រទេសចិនលើប្រព័ន្ធទូទាត់ ជាពិសេសលើការផ្សព្វផ្សាយឱ្យភ្ញៀវទេសចរចិនប្រើប្រាស់កម្មវិធី UnionPay ដោយទូទាត់ជារូបិយវត្ថុក្នុងស្រុករបស់ខ្លួនដើម្បីស្កេន KHQR នៅពេលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×