Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងប្រៃសណីយ៍ ជូនដំណឹងស្តីពីវិធានការបង្ការឧបាយកលបោកបញ្ឆោតដោយប្រើប្រាស់ព្រឹត្តិការណ៍ពាក់ព័ន្ធនឹងភាពជាប់គាំងនៃប្រព័ន្ធប្រតិបត្តិការ Microsoft Windows

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា បន្ទាប់ពីមានព្រឹត្តិការណ៍ពាក់ព័ន្ធនឹងភាពជាប់គាំងនៃប្រព័ន្ធប្រតិបត្តិការ Microsoft Windows នៅជុំវិញពិភពលោកដោយសារការធ្វើបច្ចុប្បន្នភាពសុសវររបស់ក្រុមហ៊ុន CrowdStrike រួចមក ការឆ្លៀតឱកាសវាយប្រហារ ពីជនឆបោកព័ត៌មានវិទ្យាបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយក្រុមជនឆបោកបានប្រើប្រាស់វិធីសាស្ត្រផ្សេងៗក្នុង ការវាយប្រហារ ដូចជា ការហៅទូរសព្ទ ផ្ញើអីមែល ឬផ្ញើសារដែលមានតំណភ្ជាប់ (Link) ទៅកាន់វេបសាយក្លែងក្លាយ ណែនាំឱ្យទាញសុសវរ ឬស្នើចូលប្រើប្រាស់ពីចម្ងាយ (Remote Access) ដើម្បីស្តារកុំព្យូទ័រឡើងវិញពីភាពជាប់គាំង នៃប្រព័ន្ធប្រតិបត្តិការ Microsoft Windows។

ដើម្បីការពារសុវត្ថិភាពពីក្រុមជនឆបោកទាំងនោះ អ្នកប្រើប្រាស់គួរពិនិត្យដោយប្រុងប្រយ័ត្ននូវតំណភ្ជាប់
នៅក្នុងអីមែលឬសារ និងត្រូវផ្ទៀងផ្ទាត់ភាពពិតប្រាកដនៃប្រភពរបស់អីមែលឬសារទាំងនោះ ដោយជៀសវាងការចុច លើតំណភ្ជាប់ដែលសង្ស័យ ទាញយកកម្មវិធី ឬផ្ដល់សិទ្ធិចូលប្រើប្រាស់ពីចម្ងាយចំពោះប្រភពមិនស្គាល់ច្បាស់។ សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងវេបសាយរបស់ “ការិយាល័យ ឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” របស់នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ន ក.ប.ទ៕ រក្សាសិទ្ថដោយ ៖ សុទ្ធលី

spot_img
×