Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តីស្លាប់ ប្រពន្ធកំពុងសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បន្ទាប់ពីទទួលទានសម្លរស្ងោរផ្សិតជាមួយសត្វគីង្គក់

ខេត្តរតនគិរី ៖ យោងតាមរបាយការណ៍បឋមរបស់ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តរតនគិរី ឲ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ថា នៅម៉ោងប្រមាណ២៣.៣០នាទីយប់ថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៤ មានករណីសង្ស័យជំងឺពុលផ្សិត ២នាក់ប្តីស្លាប់ប្រពន្ធ បន្ទាប់ពីទទួលទានសម្លរស្ងោរផ្សិតជាមួយសត្វគីង្គក់ពេលល្ងាចវេលាម៉ោងប្រហែង០៦ ។

បន្ទាប់មកប្រហែលម៉ោង០៨មានអាការៈ ឈឺពោះ វិលលមុខ ឈឺក្បាល ក្អួត ចុកពោះ រហូតដល់ម៉ោងប្រហែល
២៣.៣០នាទី បានមកសម្រាកព្យាបាលនៅមណ្ឌលសុខភាពវីរៈជ័យ ស្រុកវ៉ើនសៃ ខេត្តរតនគិរី ដោយស្ថានភាពធ្ងន់ធ្ងរក៏បញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តរួចក៏បាត់បង់ជីវិប្តីនៅវេលាម៉ោង០៣.៣៤នាទីទៀបភ្លឺថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ហើយជនរងគ្រោះជាប្តីដែលស្លាប់មានឈ្មោះ ប្រង កេះ ភេទប្រុស អាយុ៣០ឆ្នាំ ។ អ្នកជំងឺមកពីភូមិរ៉ក ឃុំកុកឡាក់ ស្រុកវ៉ើនសៃ ខេត្តរតនគិរី ។

បន្ទាប់ពីទទួលព័ត៌មានមន្ទីរសុខាភិបាលបានរៀបចំក្រុមការងារ ដឹកនាំដោយលោក ជា និត ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ចុះសហការជាមួយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបរកែវ មណ្ឌលសុខភាពវ៉ើនសៃ បានចុះធ្វើការអង្កេតសា្រវជ្រាវករណីនេះដល់កភូមិកើតហេតុ ដើម្បីសាកសួរព័ត៌មានបន្ថែម និងធ្វើការអប់សុខភាពបឋម ផងដែរ។

សូមបញ្ជាក់ផងដែរថា ករណីពុលផ្សិតកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤កន្លងមកនេះប្រជាពលរដ្ឋ នៅភូមិប៉ក់ប៉ូ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីចំនួន១៧នាក់ក៏បានពុលផ្សិតម្យ៉ាងបន្ទាប់ពីពួកគាត់ដកផ្សិតម្យ៉ាងមកធ្វើម្ហូបទទួលទាន តែមិនបណ្តាលអោយស្លាប់នោះទេបន្ទាប់ពីដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ និងមន្ទីរពេទ្យបង្អែកខេត្តទាន់ពេលវេលា។ បន្ទាប់មកនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីបង្ការ បញ្ហាសុខភាពបណ្តាលមកពីបរិភោគផ្សិតពុល ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×