Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនជនសង្ស័យចំនួន៣នាក់ ទៅអយ្យការអមតុលាយោធា ករណីដឹកជញ្ជូនគីបអគ្គិសនីផ្ទុះរហ័ស ដោយគ្មានច្បាប់អនុញ្ញាត

កំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជាលោក ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំបញ្ជាកម្លាំងផ្ទាល់ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កម្លាំងមន្ទីរស្រាវជ្រាវ ពត៌មានសន្តិសុខ និងកម្លាំងមូលដ្ឋានស្រុកភ្នំស្រួច។

នៅវេលាម៉ោង ១០:៥០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ស្ថិតនៅចំណុចភូមិក្អែកពង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ ករណី ដឹកជញ្ជូនគីបអគ្គិសនីផ្ទុះរហ័ស ដោយគ្មានច្បាប់អនុញ្ញាត (ក្នុងនោះមានជនជាតិវៀតណាម០២នាក់)
១- ឈ្មោះ ខាន សុភ័ណ្ឌ ហៅ សម្បត្តិ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ បកប្រែភាសារវៀតណាម ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្នាក់នៅភូមិអូរ ឃុំរវៀង ស្រុករវៀង ខេត្តព្រះវិហារ ។
២-ឈ្មោះ HUYNH VAN HO ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ ជាងបច្ចេកទេសខាងផ្សា ជនជាតិវៀតណាម សញ្ជាតិវៀតណាម ស្នាក់នៅ ក្រុមហ៊ុន Globol Green ភូមិអូរ ឃុំរវៀង ស្រុករវៀង ខេត្តព្រះវិហារ ។
៣.ឈ្មោះ HUYNH BA DUY ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរទេសចរណ៍ ជនជាតិវៀតណាម សញ្ជាតិវៀតណាមស្នាក់នៅ ក្រុមហ៊ុន Globol Green ភូមិអូរ ឃុំរវៀង ស្រុករវៀង ខេត្តព្រះវិហារ ។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖ ១- រថយន្ត ចំនួន១គ្រឿង (ម៉ាក Ford ២០២៣ ពណ៌ប្រផេះ ផ្លាកលេខ កម្ពុជា LE.ANHTU) ។
២-ទូរសព្ទ ចំនួន ៣គ្រឿង ។ ៣-គីបអគ្គិសនីផ្ទុះរហ័ស ចំនួន ៣កេះ សរុបក្នុងវិក័យបត្រ ចំនួន១៤៤០គ្រាប់។ ៤-ស្បែកជើងកវែង ចំនួន ១បេ ។ ៥-ទុយោខ្យល់ ចំនួន ១ដុំ ។ ៦-ស្គុត ចំនួន ១បេ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បញ្ជូនទៅអយ្យការអមតុលាការយោធា ដើម្បីបន្តនិតិវិធី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×