Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិសន្តិបណ្ឌិត ៖ គោលការណ៍របស់រាជរដ្ឋាភិបាលគឺត្រូវតែបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងសមុទ្រ ដើម្បីធានាបានសន្តិសុខ សុវត្ថិភាព និងការដឹកជញ្ចូន

កណ្តាល៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញទស្សនកិច្ច និងជួបសំណេះសំណាលជាមួយកម្លាំងប្រតិបត្តិការក្រោមទឹក នៅអង្គភាពពិសេសបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក​ របស់អង្គភាពស៊ីម៉ាក់​ ស្ថិតនៅ​ភូមិពាមរាំងក្រោម ឃុំពាំមរាំង ស្រុកលើកដែក ខេត្តកណ្តាលថ្ងៃព្រហស្បត៍ទី២៥ ខែកក្កដា ឆ្នាំ២០២៤។

ថ្លែងក្នុងពិធីសំណេះសំណាល​នេះ​ ​ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី​ បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដល់កម្លាំងប្រតិបត្តិការរបស់អង្គភាពសុីម៉ាក់ដែលកំពុងបំពេញប្រតិបត្តិបការនៅការដ្ឋានខាងលើនេះ។

បន្ថែមពីនេះទៀត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្តែងនូវការដឹងគុណ ការកោតសរសើរ​ និងវាយតម្លៃខ្ពស់ចំពោះកម្លាំងប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់ ដែលបានខិតខំប្រឹងប្រែងបំពេញកិច្ចប្រតិបត្តិការរបស់ខ្លួនដោយទទួលបានលទ្ធផលល្អគួរជាទី​មោទនៈ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងកោតសរសើរចំពោះថ្នាក់ដឹកនាំក្រុមការងារអន្តរក្រសួង មកពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការយ៉ាងសស្រាក់ស្រស្រាំចូលរួមដោះស្រាយបញ្ហាការងារទាំងឡាយឱ្យប្រព្រឹត្តទៅបានល្អប្រសើរ ជាពិសេសអង្គភាពស៊ីម៉ាក់ដែលបានដឹកនាំប្រតិបត្តិការផ្ទាល់លើការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងបាតទន្លេ ទទួលបានលទ្ធផលល្អប្រសើរ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺត្រូវតែបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងសមុទ្រ ដើម្បីធានាបានសន្តិសុខ សុវត្ថិភាព និងការដឹកជញ្ចូន ព្រមទាំងសុវត្ថិភាពក្នុងការធ្វើដំណើរតាមមធ្យោបាយផ្លូវទឹក។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានថ្លែងថា ​ កិច្ចប្រតិបតិ្ដការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងទន្លេចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤ សម្រេចបានលទ្ធផលមានជាអាទិ៍៖ រុករកឃើញ និងស្រង់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន២៤.៦៩៩គ្រាប់ បន្ទះដែកនាវានិងអំបែងយុទ្ធភណ្ឌសង្គ្រាមចំនួន២៧តោន ដោះបន្សាបគ្រាប់គ្រប់ប្រភេទបានចំនួន៨.២៤៦គ្រាប់ កម្ទេចចោលគ្រាប់មីន/គ្រាប់គ្រប់ប្រភេទចំនួន១៣.០៣៧ គ្រាប់ ។ សរុបគិតទាំងគ្រាប់មីន/គ្រាប់ បំណែកនាវា និងអំបែងយុទ្ធភណ្ឌសង្គ្រមាដែលស្រង់បានមានចំនួនសរុបប្រមាណ២៣៥តោន។ ទន្ទឹមនឹងនេះក្រុមជំនាញក៏បានស្រាវជ្រាវកំណត់ ទីតាំងបំណែកនាវានិងគំនរគ្រាប់ លិចនៅបាតទន្លេមួយចំនួនថែមទៀត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×