Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេលជាង ៣០ឆ្នាំនេះ អង្គការ Halo Trust បានចូលរួមជាផ្នែកមួយនៃភាពជោគជ័យរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីន

ភ្នំពេញ ៖ រយៈពេលជាង ៣០ឆ្នាំនេះ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា អង្គការ Halo Trust បានចូលរួមជាផ្នែកមួយនៃភាពជោគជ័យរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីន ដោយក្នុងនោះផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមជាង ៥១១ គីឡូម៉ែត្រការ៉េ ត្រូវបានរំដោះដោយអង្គការ Halo Trust ហើយមីនប្រឆាំងមនុស្ស ៣២២ ០១៥ គ្រាប់ មីនប្រឆាំងរថក្រោះ ៥១១៧គ្រាប់ សំណល់ជាតិផ្ទុះពីសង្រ្គាម ២១៩៥៧១គ្រាប់ និងអាវុធធុនតូចជាង ១,៥ លានគ្រាប់ ត្រូវបានរកឃើញ និងកំទេចចោល។

ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក Miles Hawthorn ប្រធានអង្គការ Halo Trust ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា និងទទួលស្វាគមន៍ចំពោះ លោក Tobias Wehitt ត្រូវបានជ្រើសតាំងជាប្រធានអង្គការ Halo Trust (ថ្មី) ប្រចាំនៅកម្ពុជានៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន។

ក្នុងជំនួបនោះ លោក Miles Hawthorn បានថ្លែងអំណរគុណជូនចំពោះអាជ្ញាធរមីន ដែលបានផ្តល់នូវការគាំទ្រ ភាពជាដៃគូ និងកិច្ចសហការយ៉ាងជិតស្និទ្ធលើកម្មវិធីសកម្មភាពមីនមនុស្សធម៌របស់អង្គការ Halo Trust នៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ភាពជាអ្នកដឹកនាំយ៉ាងរឹងមាំរបស់អាជ្ញាធរមីន ក្នុងការគ្រប់គ្រង និងសម្របសម្រួលវិស័យសកម្មភាពមីននៅទូទាំងប្រទេសកម្ពុជា ផងដែរ។

លោក Miles Hawthorn បានបន្តទៀតថា រយៈពេលជាង ៣០ឆ្នាំនេះ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា អង្គការ Halo Trust បានចូលរួមជាផ្នែកមួយនៃភាពជោគជ័យរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីន ហើយទោះបីលោកបានបញ្ចប់បេសកកម្មនៅកម្ពុជាក៏ដោយ ប៉ុន្តែប្រទេសកម្ពុជា និងប្រជាជនកម្ពុជា តែងតែស្ថិតក្នុងបេះដូងរបស់គាត់ជានិច្ច។

ក្នុងឱកាសនោះ តាងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរួមចំណែករបស់អង្គការ Halo Trust នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩១។ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមជាង ៥១១ គីឡូម៉ែត្រការ៉េ ត្រូវបានរំដោះដោយអង្គការ Halo Trust ហើយមីនប្រឆាំងមនុស្ស ៣២២ ០១៥ គ្រាប់ មីនប្រឆាំងរថក្រោះ ៥១១៧គ្រាប់ សំណល់ជាតិផ្ទុះពីសង្រ្គាម ២១៩៥៧១គ្រាប់ និងអាវុធធុនតូចជាង ១,៥ លានគ្រាប់ ត្រូវបានរកឃើញ និងកំទេចចោល។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បន្តទៀតថា លទ្ធផលសម្រេចបានរបស់អង្គការ Halo Trust បានមកពីការគាំទ្រពីប្រទេសអាល្លឺម៉ង់ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ស្វីស អៀកឡង់ និងកម្មវិធី HDR&D ដែលជាដៃគូក្នុងចំណោមប្រទេស និងដៃគូអភិវឌ្ឍន៍ដទៃទៀត រួមចំណែកដល់កម្មវិធីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជារយៈពេលជាង ៣០ឆ្នាំ។ ក្នុងនោះ ឯកឧត្តម លី ធុជ បានថ្លែងអរគុណជូនចំពោះអ្នកដោះមីនទាំងអស់ដែលបានអនុវត្តន៍ការងារទីវាលផ្ទាល់ និងប្រថុយប្រថានជីវិត ក្នុងការផ្តល់ដីសុវត្ថិភាព និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋកម្ពុជា។ បងប្អូនអ្នកដោះមីនទាំងអស់ ត្រូវបានចាត់ទុកជាឆ្អឹងខ្នងយ៉ាងរឹងមាំ និងចាំបាច់បំផុត ព្រមទាំងដើរតួយ៉ាងសំខាន់ក្នុងការសម្រេចបាននូវសមិទ្ធផលយ៉ាងត្រចះត្រចង់ក្នុងវិស័យសកម្មភាពមីនរបស់កម្ពុជារយៈពេលជាង ៣០ឆ្នាំកន្លងនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×