Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាដំបូងរាជធានីភ្នំពេញ​ផ្តន្ទាទោស​ប្រធាន​បក្ស​ភ្លើង​ទៀន ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ ​និង​ត្រូវ​បង់​សំណង​ ​១​,​៥​ ​លាន​ដុល្លារ​

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសាលក្រមសម្រេចផ្តន្ទាទោសទៅលើលោក ទាវ វណ្ណុល ប្រធានគណបក្ស ភ្លើងទៀន ទាមទារសំណងចំនួន ៦ពាន់លានរៀល ឬប្រហែលនឹង ១លាន ៥សែនដុល្លារអាមេរិក និងពិន័យប្រាក់ចំនួន ១០លានរៀល ឬប្រហែលនឹង ២ពាន់ ៥រយ ដុល្លារអាមេរិក។

​ប្រធាន​គណបក្ស​ភ្លើង​ទៀន​រូបនេះ ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ ទាក់ទង​នឹង​ការ​បញ្ចេញមតិ​របស់​លោក​នៅ​ក្នុង​បណ្តាញ​សារ​ព័ត៌មាន​ ពាក់ព័ន្ធនឹងស្ថានភាពលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា​កាលពី​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤​ ​។​

​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ ​នៅសាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​រក​ឃើញ​ថា​ ​លោកទាវ​ ​វ​ណ្ណុ​ល​ ​ជា​អតីត​សមាជិកព្រឹទ្ធសភា​មកពី​គណបក្ស​ ​សម​ ​រ​ង្ស៊ី ​មាន​កំហុស​ទាក់ទង​នឹង​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ ​តាម​បញ្ញត្តិ​មាត្រា​៣​០​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​លោក​ ​ត្រូវ​បាន​តុលាការ​បង្គាប់ឱ្យ​សង​សំណងជំងឺចិត្ត​ទៅកាន់​រាជរដ្ឋាភិបាល​ ​សរុប​ ​៦​.​០​០​០​.​០​០​០​.​០​០​០​ ​លាន​រៀល​ (​ប្រហែល​ ​១​,​៥​ ​លាន​ដុល្លា​អាមេរិក​) ​និង​ប្រាក់ពិន័យ​សរុប​ ​១​០​.​០​០​០​.​០​០​០​០​ ​លាន​រៀល​ (​ប្រហែល​ ​២​,​៥​០​០​ ដុល្លា​អាមេរិក​) ​៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×