Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រមស៊ើបសួរបានសម្រេចចោទប្រកាន់ និងឃុំខ្លួនជនជាតិចិន២នាក់ដាក់ពន្ធនាគារក្រោយចាប់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀនចំនួនជាង ២០០គីឡូក្រាម

កណ្ដាល៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាលបា​នចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី
ចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណី រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន ទម្ងន់ ២០០,៧៨៤.៩៣ក្រាម (២០០គីឡូ ៧៨៤.៩៣ក្រាម) កើតឡើងនៅចំណុច ម្តុំផ្សារគគីរ ផ្លូវជាតិលេខ០១ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងរាជធានីភ្នំពេញ។

អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងខេត្តកណ្តាល បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ១៧៧៣អ.ក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ទាក់ទិននឹងករណីគ្រឿងញៀនប្រភេទកេតាមីនទម្ងន់ ២០០,៧៨៤.៩៣ក្រាម (២០០គីឡូ ៧៨៤.៩៣ក្រាម) នៅចំណុចស្ពានកោះនរាណ៍ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានជនត្រូវចោទចំនួន ០៤នាក់៖ ១. ឈ្មោះ ថាវ ជួយ (Tao Wei) ភេទប្រុស កើតឆ្នាំ១៩៨៣ (មានខ្លួន) ២. ឈ្មោះ អាឡុង ភេទប្រុស អាយុប្រហែល ៤០ឆ្នាំ (គេចខ្លួន) ៣. ជនស្គាល់ឈ្មោះ ភេទប្រុស អាយុ ប្រហែល ៣២ឆ្នាំ (គេចខ្លួន) ត្រូវចោទប្រកាន់ពីបទៈ ដឹកជញ្ជូន ជួញដូរ និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កើតឡើងនៅចំណុចម្តុំផ្សារគគីរ ផ្លូវជាតិលេខ០១ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ និងកាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ៤៨ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងទី៤. ឈ្មោះ ហ៊ី សុងហ្វឹង (He Xiong Feng) ភេទប្រុស កើតឆ្នាំ១៩៨២(មានខ្លួន) ត្រូវចោទប្រកាន់ពីបទៈ សមគំនិតក្នុងអំពើដឹកជញ្ជូន ជួញដូរ និងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន កើតឡើងនៅចំណុចម្តុំផ្សារគគី ផ្លូវជាតិលេខ០១ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ និងកាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤៨ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។
បន្ទាប់ពីបានពិនិត្យទៅលើឯកសារ និងភស្តុតាងនានាដែលមាននៅក្នុងសំណុំរឿង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទចំនួន ២នាក់ មាន ១. ឈ្មោះ ថាវ ជួយ (Tao Wei) និង២. ឈ្មោះ ហ៊ី សុងហ្វឹង (He Xiong Feng) នៅពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តកិច្ច ស៊ើបសួរតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ដែរថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ឆ្លងដែនទ្រង់ទ្រាយធំ ដោយចាប់ខ្លួនជនជាតិចិន២នាក់ និងថ្នាំញៀនជាង ២០០គីឡូក្រាមនៅភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៦៖២០នាទី កម្លាំងជំនាញដឹកនាំ និងសម្របសម្រួលដោយលោក ខា ដែនណា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្ដាល បានចុះស្រាវជ្រាវស៊ើបអង្កេត តាមដានមុខសញ្ញាស្ថិតនៅចំណុចផ្សារគគីរ ផ្លូវជាតិលេខ១ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយក៏ពន្លាតដែនដីមករាជធានីភ្នំពេញ រហូតមកចាប់ខ្លួនជនល្មើសម្នាក់ នៅចំណុចស្ពានកោះនរាណ៍ សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បន្ទាប់មកកម្លាំងជំនាញ បន្តឃាត់ខ្លួនបានជនល្មើសម្នាក់ទៀត នៅចំណុចផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រតិបតិការនេះ កម្លាំងជំនាញចាប់ខ្លួនជនល្មើសចំនួន ០២នាក់រួមមាន៖ ឈ្មោះ ថាវ វួយ (TAO WEI) ភេទប្រុស ជនជាតិចិន អាយុ៤១ឆ្នាំ និងឈ្មោះ ហ៊ើ សុងហ្វឹង (HE XIONGFENG) ភេទប្រុស ជនជាតិចិន អាយុ៤២ឆ្នាំ និងចាប់យកសារធាតុញៀនប្រភេទកេតាមីន (Ketamine) សរុបចំនួន ២០០ ៧៨៤.៩៣ក្រាម (២០០គីឡូ ៧៨៤.៩៣ក្រាម)។ ចំណែកសម្ភារដែលចាប់យកបានផ្សេងទៀតរួមមាន៖ រថយន្តចំនួន ០២គ្រឿង និងទូរស័ព្ទដៃចំនួន ០២គ្រឿង៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×