Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជក្រឹត្យបន្ថយឋានន្តរស័ក្តិ ពី ឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ នាយនគរបាលថ្នាក់ ឧត្ដមសេនីយ៍ ឱ្យមកនៅត្រឹមថ្នាក់ វរសេនីយ៍ឯក

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ បន្ថយឋានន្តរស័ក្តិ ពី ឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ នាយនគរបាលថ្នាក់ ឧត្ដមសេនីយ៍ ឱ្យមកនៅត្រឹមថ្នាក់ វរសេនីយ៍ឯក ។

យោងតាមព្រះរាជក្រឹត្យ ត្រាស់បង្គាប់៖ បន្ថយឋានន្តរស័ក្តិ ពី ឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អត្តលេខ៩៥៩៩៥ នាយនគរបាលថ្នាក់ ឧត្ដមសេនីយ៍ ឱ្យមកនៅត្រឹមថ្នាក់ វរសេនីយ៍ឯក ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។
ការបន្ថយឋានន្តរស័ក្តិ ពី ឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×