Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យម្នាក់សម្លាប់ជនរងគ្រោះ ត្រូវបានឃាត់ខ្លួន ដោយសារខឹងជនរងគ្រោះស្តីបន្ទោសឲ្យពីរឿងលួចជីកទំពាំង

កំពង់ស្ពឺ: នៅថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២៤ ដោយមានការចង្អុលដឹកនាំផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺនិងការសម្របសម្រូលពីឯកឧត្តមស៊ិន វិរ: ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបងខេត្តកំពង់ស្ពឺ នគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យបានក្នុងរយៈពេល៦ថ្ងៃ ។

នៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៤ វេលាម៉ោង១៨និង៣០នាទី ចំណុចក្នុងព្រៃមាត់ស្ទឹងព្រែកត្នោត ស្ថិតនៅ ភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីឃាតកម្ម បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ។ សពជនរងគ្រោះឈ្មោះឡុង លី ភេទប្រុស អាយុ៦៦ឆ្នាំ (នៅភូមិថ្នី) មុខរបរ ធ្វើជាប្រជាការពារ ។

តាមការបំភ្លឺពីឈ្មោះឈួន ហៅ ភេទស្រីអាយុ៦៦ឆ្នាំ(ប្រពន្ធសព) បានបំភ្លឺថា: មុនពេលកើតវេលាម៉ោង១៤និង៣០នាទី ជនរងគ្រោះ បានកាន់កាំបិត និងខ្សែគោ ដើរទៅផ្លាស់គោឲ្យស៊ីស្មៅ នៅវាលស្រែ មាត់ស្ទឹងក្រោយផ្ទះ រហួតដល់ម៉ោង១៨និង៣០នាទី មិនឃើញត្រឡប់មកផ្ទះ មានការសង្ស័យ ទូរស័ព្ទចូលមិនលើក បានឲ្យកូនដើររក ទើបប្រទះឃើញសាកសពនិងរាយការណ៍ប្រាប់សមត្ថកិច្ច ។

តាមការពិនិត្យរបស់នគរបាលការិយាបច្ចេកទេសវិទ្យាសាស្ត្រ ជនរងគ្រោះមានស្លាកស្នាម : កំភូនដៃសងខាង មានស្នាមជាំហើម បាក់ខ្នងដៃឆ្វេង មុតបាតដៃឆ្វេង បែកចិញ្ចើមស្តាំ ស្នាមជាំលើជុំចិញ្ចើម ដាច់ស្លឹងត្រចៀកស្តាំមួយកំណាត់ខាងលើ ផុងលលាដ៏ក្បាលខាងស្តាំ(អាចបុកហ្នឹងវត្ថុរឹងមិនសូវមុតច្រើនដង) បែកលលាដ៌ក្បាលខាងលើ ផ្នែកខាងឆ្វេង ។

បន្សល់នៅកន្លែងកើតហេតុ កាំបិតផ្កាក់ដងឫស្សី របូតផ្លែ (របស់ជនរងគ្រោះ) ។ នៅខាងលិចសាកសព មានឫស្សី១គុម្ព មានស្នាមជីកទំពាំងថ្មីៗ ។

យោងតាមការស្រាវជ្រាវស៊ើបអង្គេតនិងការពិនិត្យកន្លែងកើតហេតុ ។

សន្និដ្ឋានថា:ជនសង្ស័យ ដែលសម្លាប់ជនរងគ្រោះ អាចជាអ្នកទៅជីកទំពាំង និងធ្លាប់មានទំនាស់ជាមួយជនរងគ្រោះ។
ករណីនេះកំពុងបន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ។

នៅថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២៤ វេលាម៉ោង០៧និង៣០នាទី កម្លាំង ការិយានគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយនគរបាលស្រុកភ្នំស្រួច ឃាត់ខ្លួនជនសង្ស័យឈ្មោះសូត្រ ធន ភេទប្រុសអាយុ៣៧ឆ្នាំ នៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ មុខរបរកសិករ ។

ជនសង្ស័យបានសារភាពថា ពិតជាបានយកចប់ជីកដែក វាយ និងយកផ្លែចប់បុកលើក្បាល ជនរងគ្រោះបណ្តាលឲស្លាប់ ។
ដោយមូលហេតុ ខឹងជនរងគ្រោះស្តីបន្ទោសឲ្យពីរឿងលួចជីកទំពាំង ។ រីឯចបជីកដែក បានបោះចោលកក្នុងទឹកស្ទឹង ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×