Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលព្រហ្មទណ្ឌឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ លុយ គ្រឿងអលង្ការ ៦ករណី

រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីលួចទ្រព្យសម្បត្តិ (លុយ គ្រឿងអលង្ការ) ចំនួន៦ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅចំណុចតាមផ្លូវបុរីសែនមនោរម្យ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធសែនជ័យ។

ករណីទី១៖ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ធ្វើសកម្មភាពលួចយកនាឡិការដៃ ចំនួន២គ្រឿង និងលុយដុល្លរ ចំនួន២០,០០០ដុល្លារ។

ករណីទី២៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ១៩៣ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជនសង្ស័យបានធ្វើសកម្មភាព លួចបាន ក្រវិលលោហៈ ពណ៌ស ដាំត្បូង ពណ៌ស ១គូរ, អាវុធខ្លី២ដើម។

ករណីទី៣៖ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្ទះគ្មានលេខ ផ្លូវ១៩៩០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ លួចយកនាឡិការដៃខ្សែមាសដាំត្បូង ១គ្រឿង , ចិញ្ចៀនចំនួន ៣វង់ , ក្រវិល១គូរ , កន្តោងខ្សែក ចំនួន១បន្តោង និងលុយដុល្លារចំនួន ១៤,០០០ដុល្លារ (បាត់បង់) ។

ករណីទី៤៖ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចគ្មានលេខ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ធ្វើសកម្មភាព លួចយកនាឡិការដៃ ១គ្រឿង , កងដៃចំនួន ១វង់ , កុំព្យូទ័រ ២គ្រឿង។

ករណីទី៥៖ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចលេខ៩៥ ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ធ្វើសកម្មភាពលួចយកលុយដុល្លារ ចំនួន១២,០០០ដុល្លារ, ខ្សែកផ្លាទីនដាំត្បូង ចំនួន ១ខ្សែ, ខ្សែដៃដាំពេជ្រ ចំនួន ២ខ្សែ, ចិញ្ចៀនដាំពេជ្រ ចំនួន ៥វង់ , កងដៃដាំពេជ្រ ចំនួន ១កង , ក្រវិលដាំពេជ្រ ចំនួន ២គូរ , បន្តោងដាំពេជ្រចំនួន ១បន្តោង ខ្សែដៃផ្លាទីនចំនួន ១ខ្សែ, ខ្សែដៃផ្លាទីនតូច ១ខែ្ស។

ករណីទី៦៖ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ២០៥ ផ្លូវ៦៧កា ភូមិក្បាលដំរីទី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ធ្វើសកម្មភាព លួចយកលុយចំនួន ៤២,០០០ដុល្លារ, ខ្សែកមាសចំនួន ១ខ្សែទម្ងន់៣តំម្លឹង,បន្តោងព្រះ ១តម្លឹង,នាឡិកាដែ២គ្រឿងម៉ាក MONTBLAN និងម៉ាកBELLNGTON,កាតធានាគារអេស៊ីលីដានិងអេបីអេ,ក្រវិលពេជ្រ ១គូរ, ខ្សែកបន្តោងពេជ្រ ១ខ្សែ,ចិញ្ជៀនពេជ្រ ១វង់, អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ១សន្លឹក, និងកាតមន្រ្តីរាជការមួយចំនួនទៀត។

ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់៖១-ឈ្មោះ វ៉ាន់ ធារ៉ន (អាចែ) ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលលេខW១៣៧ ផ្លូវ១៤០៦ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ២-ឈ្មោះ ហ៊ីម អាមីណាស់ ភេទស្រី ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខW១៣៧ ផ្លូវ១៤០៦ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

វត្ថុតាងដកហូត៖ នាឡិកាដៃ១គ្រឿង របស់ជនរងគ្រោះ , ម៉ូតូម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ1HK-1378 និងអាវុធខ្លី ១ដើម ម៉ាកNP ពណ៌ខ្មៅលាយទឹកដោះគោ គ្រាប់ចំនួន ៥គ្រាប់ របស់ជនសង្ស័យ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕ រក្សាសិទ្ធដោយ​៖ សុទ្ធលី

spot_img
×