Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ឃាត់ខ្លួននជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូ នៅសង្កាត់ទួលសង្កែទី១

ខណ្ឌឫស្សីកែវ ៖ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់ឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ នៅចំណុចបន្ទប់ជួលលេខA7 ផ្លូវបេតុង ភូមិសែនសុខទី៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ពាក់ព័ន្ធករណីលួចយកម៉ូតូ (កាច់បំបែកសោ ក លួចយកម៉ូតូ) ប្រព្រឹត្តកាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២៤ នៅមុខបន្ទប់ជួលគ្មានលេខ ស្ថិតនៅ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

ជនសង្ស័យឈ្មោះ ណាង ចំណាន ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួលលេខA7 ផ្លូវបេតុង ភូមិសែនសុខទី៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សម្ភារបាត់បង់៖ ម៉ូតូម៉ាក HONDA DREAM C125 ស៊េរីឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KT-9438។ តាងចាប់យកបានរួមមាន៖ ម៉ូតូម៉ាក HONDA DREAM C125 ស៊េរីឆ្នាំ២០២៤ ពណ៌ខ្មៅ មានលេខតួ ពាក់ផ្លាកលេខក្លែងបន្លំ ភ្នំពេញ 1KW-7648 ជាផលនៃបទល្មើស។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធដោយ​៖ សុទ្ធលី

spot_img
×