Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានសន្និដ្ឋានថា នៅពេលយន្តហោះធ្លាក់ភ្លាមៗ លោក ស៊ុន ផ្លា អាចនៅមានជីវិត បន្ទាប់មកគាត់ដើរចេញពីកន្លែងកើតហេតុ ឯលោក ខេង ឆៃយុទ្ធ ស្លាប់នៅលើកៅអីឧទ្ធម្ភាគចក្រ

ពោធិ៍សាត់ ៖ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដានេះ ក្រុមកងទ័ពស្វែងរក បាននឹងកំពុងតាមរកលោក ស៊ុន ផ្លា ដែលជាអ្នកបើកបរម្នាក់ទៀត ក្នុងចំណោមពីរនាក់លើឧទ្ធម្ភាគចក្រដែលជួបឧបទ្ទវហេតុ បន្ទាប់ពីបានរកឃើញសាកសពលោក ខេង ឆៃយុទ្ធ កាលពីម្សិលមិញស្លាប់នៅកៅអីយន្តហោះតែម្តង។

យោងតាមការធ្វើសន្និសីទសារព័ត៌មានបង្ហាញលទ្ធផលប្រតិបត្តិការរុករកឧទ្ធម្ភាចក្រ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេរមភូមិន្ទ ដែលជាអ្នកដឹកនាំប្រតិបត្តិការរុករក ថ្លែងថា តាមការសន្និដ្ឋាន នៅពេលយន្តហោះធ្លាក់ភ្លាមៗ លោក ស៊ុន ផ្លា អាចនៅមានជីវិត បន្ទាប់មកគាត់ដើរចេញពីកន្លែងកើតហេតុ។ តែមកដល់ពេលនេះ យើងមិនទាន់ដឹងថា គាត់ជួបស្ថានភាពបែបណានៅឡើយទេ។

ដោយឡែក លោក ខេង ឆៃយុទ្ធ សពរបស់គាត់គឺស្លាប់នៅលើកៅអីឧទ្ធម្ភាគចក្រតែម្តង ហើយតាមការសន្និដ្ឋាន អាចស្លាប់ពេលឧទ្ធម្ភាគចក្រធ្លាក់ភ្លាមៗ៕រក្សាសិទ្ធដោយ​៖ សុទ្ធលី

×