Thursday, February 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា កំពុងលើកកម្ពស់ផលិតផលវេចខ្ចប់ក្នុងស្រុក រុញចូលទីផ្សារឲ្យបានច្រើន ខណៈក្រសួងពាណិជ្ជកម្ម បានកំពុងជំរុញផលិតផលគ្រាប់ស្វាយចន្ទីកែច្នៃរួចហើយ ចូលទៅកាន់ផ្សារទំនើប និងម៉ាត នានា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានកំពុងជំរុញផលិតផលគ្រាប់ស្វាយចន្ទីកែច្នៃរួចហើយ ចូលទៅកាន់ផ្សារទំនើប និងម៉ាត នានា ជួយចែកចាយនិងផ្សព្វផ្សាយ ក៏ដូចជាការបង្ហាញពីផលិតផលសក្តានុពលរបស់កម្ពុជា ជូនដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ គាំទ្របន្ថែម ដើម្បីការប្រកួតប្រជែងផលិផលមួយនេះលើទីផ្សារ។

លោក អាន ដារ៉ា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានលើកឡើងថា ជាក់ស្តែងនាពេលកន្លងមកនេះ ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យពាណិជ្ជករ និងអ្នកធុរកិច្ច ជួយគាំទ្រ ផ្សព្វផ្សាយ និងការចែកចាយគ្រាប់ស្វាយចន្ទីរុញចូលទីផ្សារឱ្យបានច្រើន ដែលប្រការនេះបានបង្ហាញឱ្យឃើញពីការយកចិត្ត ទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ។ លោកក៏បានអំពាវនាវបន្ថែម ដោយសូមឱ្យម្ចាស់ផ្សារទំនើប និងបណ្តាម៉ាតនានា  ជួយទទួលយកផលិតផលដែលវេចខ្ចប់ដោយសហគ្រិនខ្មែរនេះឱ្យបានកាន់តែច្រើន ដើម្បីចូលរួមលើកកម្ពស់ផលិតផលខ្មែរ ជាពិសេស ជួយគាំទ្រដល់ការដាំដុះរបស់កសិករយើង។

ម្ចាស់សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក លោកស្រី សម្បត្តិ កល្យាណ នាយកគ្រប់គ្រង Ample Agro Product បានលើកឡើងថា ជុំវិញការជំរុញគ្រាប់ស្វាយចន្ទីកែច្នៃរួចចូលទីផ្សារនេះ ឃើញថា កន្លងមក ក្រសួងពាណិជ្ជកម្ម បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការជួយរកទីផ្សារចែកចាយសហគ្រាសក្នុងស្រុក។ តាមរយៈនៃការជួយជ្រោមជ្រែងនេះ បានធ្វើឱ្យផលិតផលរបស់លោកស្រី មានការបញ្ជាទិញពីផ្សារទំនើបៗចំនួនពីររួចហើយ និងរំពឹងថា ផលិតផលគ្រាប់ស្វាយចន្ទី ដែលវេចខ្ចប់មានស្តង់ដារនេះ នឹងមានការបញ្ជាទិញពីបណ្តាផ្សារទំនើបនិងម៉ាតផ្សេងៗទៀត ដែលប្រការនេះ គឺលើកទឹកចិត្ត នៅក្នុងដំណើរវេចខ្ចប់ក្នុងស្រុក និងក៏ជាការចូលរួមចំណែកលើកកម្ពស់ដល់កសិករដាំដុះក្នុងស្រុកផងដែរ។

គួរបញ្ជាក់ថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤ កម្ពុជា ផលិតគ្រាប់ស្វាយចន្ទីឆៅ បានចំនួន ៨១ម៉ឺនតោន ក្នុងនោះ បាននាំចេញទៅប្រទេសវៀតណាម បានសរុបចំនួន ៧សែន ៤ម៉ឺន ៤ពាន់ ៣រយតោន ស្មើទឹកប្រាក់   ៩៥៦ លានដុល្លា កើនឡើង ២៩%។ ចំណែកឯ តម្លៃមធ្យមគ្រាប់ស្ងួត ១ ៧៣០ដុល្លារអាមេរិក ក្នុង ១តោន៕