Thursday, February 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការទូទាត់សំណងក្នុងវិស័យធានារ៉ាប់រងកម្ពុជា មានតិចតួចនៅឡើយ បើធៀបនឹងការខាតបង់សេដ្ឋកិច្ច ដែលកើតឡើងនៅ កម្ពុជាពីហានិភ័យមិនមានធានារ៉ាប់រង

ព្រះស៊ីហនុ៖ នៅក្នុងទិវាធានារ៉ាប់រងដែលបានរៀបចំឡើងនៅទីក្រុងព្រះស៊ីហនុ លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា (IAC) និងជាអគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា (CambodiaRe) បានមានប្រសាសន៍ថា ការទូទាត់សំណង នៅមានតិចតួចនៅឡើយ បើធៀបទៅនឹងការខាតបង់សេដ្ឋកិច្ចដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាពីហានិភ័យដែលមិនមានធានារ៉ាប់រង។

លោក បានបន្តថា ក្រុមហ៊ុនធានារ៉ាប់រងគឺជាអ្នករួមចំណែកដល់សេដ្ឋកិច្ចរបស់កម្ពុជា។ “នៅចុងឆ្នាំ២០២៣ ក្រុមហ៊ុនធានារ៉ាប់រងមានប្រាក់បញ្ញើប្រហែល៦៦៦ លានដុល្លារនៅក្នុងប្រព័ន្ធធនាគារ ហើយប្រហែល៧៤ លានដុល្លារបានវិនិយោគដោយផ្ទាល់នៅក្នុងសេដ្ឋកិច្ចតាមរយៈការទិញមូលបត្រ មូលបត្របំណុល និងភាគហ៊ុន។

លោក ក៏បានលើកឡើងអំពីការកើនឡើងនៃប្រាក់សំណងក្នុងវិស័យធនារ៉ាប់រងនេះផងដែរ ដោយលោកបានបញ្ជាក់ថា  ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​កម្ពុជា​បាន​ផ្តល់​សំណង​ដល់ទៅ​៦​៣​ ​លាន​ដុល្លារ​ដល់​អតិថិជន​នៅ​ឆ្នាំ​២​០​២​៣​។​

លោក បានលើកឡើងថា “នៅពេលមានបញ្ហា អ្នកអាចទុកចិត្តបានថាក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់តម្រូវការដល់អ្នក។ នៅឆ្នាំ២០២៣ ឧស្សាហកម្មធានារ៉ាប់រងនៅកម្ពុជា បានចំណាយប្រហែល ២២លានដុល្លារ សម្រាប់ការព្យាបាលសុខភាពដល់អតិថិជនរបស់ខ្លួន និងបានចំណាយចំនួន ១៦លានដុល្លារ សម្រាប់ជំនួយហិរញ្ញវត្ថុភ្លាមៗដល់គ្រួសារ ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ក្រោមគោលនយោបាយធានារ៉ាប់រងអាយុជីវិត។ លើសពីនេះ បានផ្តល់ប្រាក់ចំនួន១០ លានដុល្លារដើម្បីរ៉ាប់រងការខូចខាតទ្រព្យសម្បត្តិ ដែលបង្កឡើងដោយអគ្គីភ័យ និង៩លានដុល្លារ សម្រាប់ករណីគ្រោះថ្នាក់ចរាចរណ៍ក្រោមគោលនយោបាយធានារ៉ាប់រងយានយន្តជាដើម។

លោក ហ៊ុយ វ៉ាថារ៉ូ បានលើកឡើងពីតួនាទីនៃឧស្សាហកម្មធានារ៉ាប់រងក្នុងការបង្កើតការងារ និងការអភិវឌ្ឍជំនាញនៅកម្ពុជា។ លោក បានបន្ថែមថា“ការកើនឡើងនៃចំនួនក្រុមហ៊ុនធានារ៉ាប់រង និងការរីកចម្រើននៃទីផ្សារធានារ៉ាប់រង បានបង្កើនតម្រូវការធនធានមនុស្សកាន់តែច្រើន។ យើងត្រូវការមនុស្សបន្ថែមទៀតក្នុងផ្នែកទិញធានារ៉ាប់រង សំណង ទីផ្សារ និងការលក់។ យើងបានបង្កើតការងារចំនួន ២៣.៥០០កន្លែង រួចហើយ ហើយយើងសង្ឃឹមថានឹងអាចបង្កើតការងារបន្ថែមទៀតនៅកម្ពុជាសម្រាប់ឆ្នាំ២០២៤៕