Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបានចំណាយថវិកាសរុប ១ ៣៥៩,៦២ លានដុល្លារ ឧបត្ថម្ភដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ៧០ម៉ឺនគ្រួសារ (២,៨លាននាក់) ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩

ភ្នំពេញ ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ចំណាយ​ថវិកា​សរុប ១​ ៣៥៩,​៦២ ​លានដុល្លារ​អាមេរិក ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ ​និង​ងាយ​ រងគ្រោះ ​៧០​ម៉ឺន​គ្រួសារ​ (២​,៨លាន​នាក់​) ក្នុង​អំឡុង​ពេល​ប្រយុទ្ធ​នឹង​កូវីដ-១៩ ​(ខែមិថុនា​ ឆ្នាំ២០២០​ ដល់​ខែមីនា​ ឆ្នាំ២០២៤​)​ ។

ក្រុមប្រឹក្សាជាតិគាំពារសង្គមនៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៤បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១២។

នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៤, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី ១២ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាអនុប្រធាន និងសមាជិកនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ព្រមទាំង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដោយទទួលបានលទ្ធផល ដូចខាងក្រោម៖

១. សម្រាប់សេចក្តីព្រាងគោលនយោបាយជាតិស្តីពីការផ្តល់អាហារតាមសាលារៀន

ស្របតាមការចង្អុលបង្ហាញរបស់ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥,ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ សេចក្តីព្រាងគោលនយោបាយជាតិស្តីពីការផ្តល់អាហារតាមសាលារៀនឆ្នាំ ២០២៤-២០៣៥” ដែលជាឯកសារកម្រិតគោលនយោបាយដើម្បីសម្រេចបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភ សុខភាព និងការអប់រំកុមារ ព្រមទាំងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងយកចិត្តទុកដាក់លើចំណុចសំខាន់ៗ និងបានផ្តល់មតិយោបល់កែសម្រួលដើម្បីឱ្យ “សេចក្តីព្រាងគោលនយោបាយ” នេះ កាន់តែមានភាពពេញលេញ និងសង្គតិភាព មុននឹងដាក់សេចក្តីព្រាងនេះ គោរពសុំការអនុម័តដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល នាពេលខាងមុខ ។

២. របាយការណ៍បិទបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយម របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដាក់ឱ្យអនុវត្ត ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០។

“ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់”នេះ មានរយៈពេល ៤៦ ខែ ដែលក្នុងនោះការអនុវត្ត ពេញលេញរយៈពេល ៤៣ ខែ (ខែមិថុនា ឆ្នាំ ២០២០ ដល់ ខែធ្នូ ឆ្នាំ ២០២៣) និងការអនុវត្តយុទ្ធសាស្ត្រ ចាកចេញពីកម្មវិធីមានរយៈពេល ៣ ខែ (ខែ មករា ដល់ខែ មីនា ឆ្នាំ ២០២៤) ដោយបានផ្តល់សាច់ប្រាក់ ឧបត្ថម្ភប្រចាំខែដល់គ្រួសារក្រីក្រ និងងាយរងគ្រោះចំនួនប្រមាណ ៧០ ម៉ឺនគ្រួសារ ស្មើនឹង ២,៨ លាននាក់ ដោយបានចំណាយថវិការដ្ឋសរុបចំនួន ៥ ៤៣៨ ៤៨៦ ៤១៩ ០០០ រៀល ឬស្មើនឹង ១ ៣៥៩,៦២ លាន ដុល្លារអាម៉េរិក ។

កន្លងមក, ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងប្រតិតុល្យការនៃការអនុវត្តកម្មវិធី ក្រុមប្រឹក្សាជាតិគាំពារសង្គម បានរៀបចំការវាយតម្លៃជាប្រចាំសម្រាប់ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់” នេះ រួមមានទាំងការវាយតម្លៃកម្មវិបាករបស់កម្មវិធីលើសង្គម-សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន និងការវាយតម្លៃលើដំណើរការនៃការអនុវត្តកម្មវិធីផងដែរ។ ក្រោយពីបានបិទបញ្ចប់ការអនុវត្ត កម្មវិធីឧបត្ថម្ភ សាច់ប្រាក់” នេះ រាជរដ្ឋាភិបាល ក៏បានសម្រេចដាក់ឱ្យអនុវត្ត “កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ តាមរយៈការធ្វើស្ថាប័នូបនីយកម្ម និងសមាហរណកម្មកម្មវិធីជាតិជំនួយសង្គមទាំងអស់ ដើម្បីពង្រីកការ គ្របដណ្តប់ បង្កើនប្រសិទ្ធភាព និងការវិនិយោគហិរញ្ញវត្ថុ ជាមួយនឹងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនេះ ដូចខាងក្រោម៖

គិតត្រឹមដំណាច់ ខែមិថុនា ឆ្នាំ ២០២៤នេះ, ក្នុងចំណោមគ្រួសារគោលដៅដែលមានបណ្ណ សមធម៌ចំនួន ៧០ ម៉ឺនគ្រួសារ ឬស្មើនឹង ២,៨ លាននាក់ មានគ្រួសារចំនួន ៥៧ ម៉ឺនគ្រួសារ (ប្រមាណ ៨៤%) បានចុះឈ្មោះចូលកម្មវិធីរួចរាល់ និងទទួលផលពីកម្មវិធី ដោយរាជរដ្ឋាភិបាលបាន ចំណាយថវិកាសរុប ប្រមាណ ៧២,៥ ប៊ីលានរៀល (ប្រមាណ ១៨ លានដុល្លារអាម៉េរិក)។

ដោយឡែក សម្រាប់ក្រុមគោលដៅនៅសេសសស់ចំនួនប្រមាណ ១៦%, ក្រុមការងារអន្តរ ក្រសួងពាក់ព័ន្ធ ដោយមានការសម្របសម្រួលពី អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បាន និងកំពុងរៀបចំយុទ្ធនាការដើម្បីជំរុញការចុះបញ្ជីឱ្យបានទាន់ពេល ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×