ភ្នំពេញ៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពីបរិយាកាសសេដ្ឋកិច្ច និងឱកាសធុរកិច្ចនៅកម្ពុជា នៃវេទិកាសហគ្រិន Pinnacle ។
ថ្លែងទៅកាន់សហគ្រិនមកពីបណ្តាប្រទេសអាស៊ាន ឯកឧត្តមបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការចាប់យកស្តង់ដារ និងគុណភាព ដើម្បីពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ។ ឯកឧត្តមបានលើកឡើងពីបច្ច័យនៃនិន្នាការសាកល ដែលតម្រូវឱ្យស្ថាប័ន ទាំងក្នុងវិស័យសាធារណៈ និងឯកជន សម្របខ្លួន ដើម្បីបង្កើនភាពប្រកួតប្រជែង និងភាពធន់របស់ខ្លួន។ ឯកឧត្តមបានបន្ថែមថា៖ យើងត្រូវបន្តនវានុវត្តជានិច្ច។ ការធ្វើអាជីវកម្មដូចដែលយើងធ្លាប់ធ្វើពីមុនមិនមែនជាជម្រើសទៀតទេ។
ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចអំពីកំណែទម្រង់ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កំពុងអនុវត្ត រួមទាំងការប្រែក្លាយមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ក្នុងគោលដៅបម្រើវិស័យឯកជនឱ្យបានកាន់តែប្រសើរ។ ឯកឧត្តមបានអំពាវនាវឱ្យសហគ្រិនក្នុងតំបន់អាស៊ាន មកដាក់ទុនវិនិយោគនៅកម្ពុជា ពិសេសលើវិស័យកសិ-ឧស្សាហកម្ម ដែលមានសក្តានុពលក្នុងការបង្កើតតម្លៃបន្ថែមខ្ពស់។
សារសំខាន់របស់ឯកឧត្តមរដ្ឋមន្ត្រីទៅកាន់សហគ្រិនអាស៊ានគឺ៖ “បើអ្នកចង់រស់រាន និងរីកចម្រើននៅក្នុងទីផ្សារជាតិ តំបន់ និងពិភពលោក អ្នកត្រូវឈានចូលក្នុងប្រព័ន្ធ និងរៀបចំអាជីវកម្មរបស់អ្នកឱ្យមានលក្ខណៈផ្លូវការ”៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2024/08/df87b8359d148dca8529f709976a3a2b-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/08/12837fcdccec1ef813a489497d0504da-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2024/08/e7217fdc4638dd916cbd3502aeb8c75e-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2024/08/e20019bc7ca3f3bede7ae6e9279b454d-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/08/b67c5fae552b17cfec0bbba6a648869f-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2024/08/6d0d377fc3196e3de9013eec30fd5d3f-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2024/08/f73d580f8a8805dfca207deb47e9a860-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/08/4421fab31d91d845ba3988b48e252c08-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2024/08/986b34bf4a4fd9c3519802ca3d499532-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2024/08/b5d17e58fac062e73081c76fc3c9f547-1024x682.jpg)
![](https://cen.com.kh/wp-content/uploads/2024/08/d97e7367eaf452ead154a82cc1be9cc6-1024x683.jpg)