Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជោគជាតារាសីប្រចាំខែសីហា ឆ្នាំ២០២៤

ជូត
ជាខែដែលថាមពលមនោសញ្ចេតនាអ្នកមានការកើនឡើង,​ ជាខែដែលអ្នកគួរតែបង្កើនការទំនាក់ទំនងដែលជាប្រយោជន៍សម្រាប់ពេលយូរអង្វែងសម្រាប់អ្នក។ ពេលវេលាដែលអាចបញ្ចេញគំនិតដើម្បីទទួលបានការទទួលស្គាល់ពីថ្នាក់លើរបស់អ្នក។

ឆ្លូវ
ផ្កាយជំងឺរះ ចំរាសីរបស់អ្នកកើតឆ្នាំឆ្លូវ។ ត្រូវផ្តោតសំខាន់លើការថែរក្សាសុខភាពព្រោះអាចនាំអោយប៉ះពាល់ដល់ការងារ និងមុខរបរ និងទំនាក់ទំនងរបស់អ្នក។ ប្រសិនបើមានបញ្ហាសុខភាបត្រង់ចំណុចណាអ្នកគួរតែឆែកលើចំនុចនោះអោយបានម៉ត់ចត់។

ខាល
ផ្ដាយជំងឺរះចំលើរាសីរបស់បុគ្គលកើតឆ្នាំខាល, គួរចេះគ្រប់គ្រងអារម្មណ៍។​ ប្រយ័ត្នប្រយែងរាល់សកម្មភាព ជៀសវាងសកម្មភាពអ្វីដែលបណ្ដាលអោយគ្រោះថ្នាក់ដល់ខ្លួន។

ថោះ
ជាពេលវេលាដែលអ្នកគួរបង្កើនទំនាក់ទំនងក្នុងសង្គម ជ្រើសរើសយកមនុស្សដែលល្អៗចូលមកក្នុងជីវិត ទុកជាដើមទុនសម្រាប់ពេលអនាគត។

រោង
ផ្កាយជោគលាភ ចូលមកដល់ដួងជតារាសីរបស់មនុស្សកើតឆ្នាំរោង,​ បើសិនជាអ្នកចង់ដាក់ទុនរកស៊ី អ្នកអាចបណ្ដាក់ទុននាពេលនេះបាន។ ត្រៀមចិត្តក្នុងការបាត់ បង់ទ្រព្យសម្បត្តិបន្តិចបន្តួច ដោយសារអំពើចោរកម្មផ្សេងៗ។

ម្សាញ់
ផ្កាយជោគលាភចូលមកកាន់ជតារាសីរបស់មនុស្សកើតឆ្នាំម្សាញ់,​ ខែនេះអ្នកអាចមានលាភជាប្រាក់កាសមួយចំនួន។​ ឪកាសការងារកក៏ចូលមកដល់​​ចូររកវិធីចាប់យកដោយភាពសុច្ចរិត។​​ ប៉ុន្តែក្នុងពេលវេលាដែលរាសីអ្នកកំពុងឡើងនេះ អ្នកត្រូវប្រុងប្រយ័ត្នសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួនអោយបានខ្ពស់ ហើយគំរោងការដែលអ្នកគ្រោងធ្វើមិនត្រូវនិយាយប្រាប់អ្នកដ៏ទៃនោះទេ វាអាចនាំទុក្ខដល់ខ្លួន។​

មមី
ត្រូវចេះរក្សាមាត់, ផ្កាយជំលោះរះឡើងចំជតារាសីរបស់មនុស្សកើតឆ្នាំមមី ដូចនេះរឿងរ៉ាវជំលោះអាចកើតឡើងដោយងាយៗ។ ត្រូវចេះអត់ទ្រាំពេលខ្លះអ្នកត្រូវបានគេទមលាក់កំហុសដាក់ទោះបីជាមិនមែនកំហុសអ្នកក៏ដោយ។

មមែ
ត្រូវគិត ២ដងមុននឹងធ្វើការសំរេចចិត្ត។ គួរតែលើកការសំរេចចិត្តសំខាន់ទៅខែ
បន្ទាប់។ អ្នកគួរកាត់បន្ថយចំណាយ ព្រោះខែនេះស្ថានភាពហិរញ្ញវត្ថុអ្នកអាចនិងប៉ះពាល់បើសិនអ្នកមិនគ្រប់គ្រងវាបានល្អនោះទេ។

វក
ការងារដែលប្រថុយប្រថានត្រូវផ្អាកក្នុងខែនេះ,​ បង្កើនការប្រុងប្រយ័ត្នអោយបានកំរិតខ្ពស់លើការងារ មុខរបរ សុវត្ថិភាពផ្ទាល់ខ្លួន សុខភាព, គួរត្រៀមចិត្តជាស្រេចសំរាប់រឿងមិនល្អដែលចូលមកអ្នកផ្ទួនៗក្នុងខែសីហានេះ។​
ប៉ុន្តែដោយសារឆ្នាំនេះរាសីអ្នកឡើង​កំរិតមធ្យម​ដូចនេះកុំបារម្មណ៍ខ្លាំងពេក ផ្កាយសំណាងនឹងចូលមកកាន់មនុស្សកើតឆ្នាំវក នាចុងខែសីហានេះវិញហើយ។​

*កែខៃ៖ ដាក់វត្ថុមង្គល នៅទិសខាងត្បូងឈៀងខាងលិច

រកា
ផ្កាយជ័យជំនះ, អ្វីដែលអ្នកប៉ងប្រាថ្នា ត្រូវប្រឹងអោយអស់ពិសមត្ថភាពនោះនឹងក្លាយជាការពិតហើយ។


ផ្កាយជ័យជំនះរះលើរាសីលោកអ្នកកើតឆ្នាំច,​ ជាឪកាសល្អសំរាប់សាងកេរ្តិ៍័ឈ្មោះ បង្កើនប្រាក់ចំណូល គួររៀបចំផែនការរយះពេលវែងក្នុងពេលនេះដើម្បីជោគជ័យរយះពេលវែងនាថ្ងៃអនាគត។

កុរ
ផ្កាយជោគលាភ, ឪកាសរកស៊ី ឪកាសការងារបណ្ដាក់ទុន

** ឆ្នាំដែលរាសីឡើង៖ ថោះ , រកា , ច ,​កុរ។
** ឆ្នាំដែលរាសីមធ្យម៖ ជូត , រោង , ម្សាញ់ , មមែ។
** ឆ្នាំដែលរាសីធ្លាក់៖ ឆ្លូវ , ខាល , មមី , វត៕

spot_img
×