Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អតីត​ប្រធានាធិបតី​ក្រ​បំផុត​ពិភពលោក បដិសេធ​មិន​ទទួល​ប្រាក់​សោធន​និវត្តន៍​ទៀត ពិត​ជា​គួរឲ្យ​…​គោរព​!

​អតីត​ប្រធានាធិបតី​អ៊ុយ​រ៉ា​ហ្កាយ Jose Mujica ដែល​ធ្លាប់​ជា​ប្រធានាធិបតី ត្រូវបាន​ផ្តល់​រហស្សនាម​ថា “​ក្រីក្រ​បំផុត​ពិភពលោក​” ទើប​បញ្ជាក់ទៀតថា លោក​មិន​ចង់​ទទួល​ខ្ទង់​ប្រាក់​សោធន​និវត្ត នៃ​អំឡុងពេល​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា​ឡើយ ។​

អតីត​ប្រធានាធិបតី​អ៊ុយ​រ៉ា​ហ្គាយ Jose Mujica ។​

​តាម BBC អតីត​ប្រធានាធិបតី​អ៊ុយ​រ៉ា​ហ្គាយ Jose Mujica នៅ​ថ្ងៃ​ទី ១៤ ខែ​សីហា​នេះ បាន​ឈប់​ធ្វើជា​សមាជិក​ព្រឹទ្ធសភា​ជា​ផ្លូវកា​រហើយ ហើយ​នេះ​ជា​មុខតំណែង ដែល​លោក​បាន​ធ្វើ​ពី​ឆ្នាំ ២០១៥ បន​ញ​ទាប់​ពី​បញ្ចប់​អណត្តិ​ប្រធានាធិបតី ៥​ឆ្នាំ ។ លោក​មាន​អាយុ ៨៣​ឆ្នាំ​ហើយ ហើយ​លោក​ប្រាប់ថា លោក​នឹង​ពុំ​អាច​រ៉ាប់រង​ភារកិច្ច នៅ​ព្រឹទ្ធ​សភា​ដល់​ឆ្នាំ ២០២០ បានទេ ។​

​លោក​បាន​ធ្វើ​លិខិត​ផ្ញើជូន​ប្រធានព្រឹទ្ធសភា Lucia Topolansky និង​ជា​អនុ​ប្រធានាធិបតី ហើយក៏​ជា​…​ភរិយា​របស់​លោក​ផងដែរ ។ លោក​លើក​មូលហេតុ​សុំ​លា​ចេញ​ពី​មុខតំណែង ព្រោះ​មូលហេតុ​ឯកជន “​ហត់​នឿយ ក្រោយ​ពី​ដើរ​ផ្លូវ​១​ឆ្ងាយ​” ។ យ៉ាងនេះក្តី​ក៏​លោក​នៅ​បន្ត​ជួយ​គ្រា​ខួរក្បាល​នៅ​ភ្លឺស្វាង ដោយ​ពុំ​សុំ​មិន​ទទួល​ប្រាក់​សោធន​និវត្តន៍​ទេ ។​

​លោក​បដិសេធន៍​មិន​រស់​នៅក្នុង​”​វិមាន​ប្រធានាធិបតី​” ហើយ​ជ្រើស​យក​…​កសិដ្ឋាន​ជា​កន្លែង​ស្នាក់​ទៅវិញ ។​

​ពេល​ធ្វើ​ជា​ប្រធានាធិបតី​លោក​បាន​បរិច្ចាគ​ប្រាក់ខែ​ស្ទើ​ទាំងអស់ដ​ល់​មូលនិធិ​សប្បុរសធម៌ ។ ទ្រព្យសម្បត្តិ​តែ​១​គត់ របស់លោក​គឺ​រថយន្ត Volkswagan Beetle ផលិត​នៅ​ឆ្នាំ ១៩៨៧ ។​

​ឆ្នាំ ២០១៤ មាន​គេ​តថ្លៃ​ទិញ​រថយន្ត​នេះ តម្លៃ​១​លាន​ដុល្លារ តែ​លោក​បដិសេធ​ដោយ​ថា ទុក​គ្រាន់​បើក​ដើរ​កម្សាន្ត និង​ឆ្កែ​របស់​លោក ។ ព្រោះ​ជ្រើស​យក​ជីវភាព​សាមញ្ញ​បែបនេះ លោក​ក្លាយជា​និមិត្តរូប នៃ​ពលរដ្ឋ​អ៊ុយ​រ៉ា​ហ្គាយ ៕ ចន្ទ្រា​

×