Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ប្រមាណ​២០​នាក់​នៅ​បន្ដ​បាត់​ខ្លួន ក្រោយ​ករណី​បាក់​ស្ពាន​នៅ​អ៊ីតាលី​(មានវីដេអូ)

​កន្លែងកើតហេតុ​នៅ​ថ្ងៃទី​១៥ ខែសីហា​

​នៅ​ថ្ងៃទី​១៦​សីហា​ម្សិលមិញ​នេះ ប្រធាន​អយ្យការ​នៃ​ទីក្រុង Genoa ដែល​កើតមាន​ការបាក់​ស្ពាន​ឱ្យដឹងថា នៅមាន​មនុស្ស​ចន្លោះ​ពី​១០​ទៅ​២០​នាក់​ពុំទាន់​ត្រូវបាន​រកឃើញ​ក្រោយ​ករណី​បាក់​ស្ពាន​កាលពី​៣​ថ្ងៃមុន​។ ប្រធាន​អយ្យការ​រូបនេះ​បាន​បំភ្លឺថា​៖ ព័ត៌មាន​ខាងលើ​ទទួលបាន​ពី​ភ្នាក់ងារ​សង្គ្រោះ​និង​ចម្លើយ​ឆ្លើយ​ប្រាប់​ពលរ​ដេ្ឋ​អំពី​បណ្ដា​ករណី​ដែល​សាច់ញាតិ​របស់គេ នៅ​ពុំទាន់​ឃើញ​ត្រឡប់មកផ្ទះ​វិញ​ក្រោយ​ករណី​បាក់​ស្ពាន​នា​វេលា​ថ្ងៃត្រង់​។​

​ប្រភព​ខាងលើ​ក៏បាន​ប៉ាន់​ស្មានថា នៅ​ខណៈពេលដែល​ស្ពាន​នោះ​បាក់ មាន​រថយន្ដ​ទេសចរណ៍​ប្រមាណ​៣០​គ្រឿង​និង​រថយន្ដ​ដឹកជញ្ជូន​មួយចំនួន​កំពុង​ធ្វើ​ចរាចរណ៍​នៅ​ពីក្រោម​ស្ពាន​។​បច្ចុប្បន្ន​កងកម្លាំង​សង្គ្រោះ​កំពុង​ប្រឹងប្រែង​សហការ​ជាមួយ​សមត្ថកិច្ច​ផ្សេងទៀត​ប្រើប្រាស់​ទាំង​ស្រណ​ក់​ជំនាញ​ដើម្បី​រុករក ជនរងគ្រោះ​ក្រោយ​ការបាក់​ស្ពាន​ប្រវែង​២០០​ម៉ែត្រ​ពី​រយៈកម្ពស់​ប្រមាណ​១០០​ម៉ែត្រ ធ្វើឱ្យ​មនុស្ស​៣៩​នាក់​បាន​ស្លាប់​និង ១៦​នាក់រ​ងរ​ងួ​ស ក្នុងនោះ​មាន​មនុស្ស​១២​នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​៕
​សូ​យ​ន​

×