Wednesday, September 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ធនាគារពាណិជ្ជនៅកម្ពុជាចំនួន៨ សហការគ្នាគាំទ្រពលករកម្ពុជា

ភ្នំពេញ ៖ សម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារពាណិជ្ជនៅកម្ពុជាចំនួន៨ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការផ្តល់ឥណទាន​ ជាមួយអត្រាការប្រាក់ប្រចាំឆ្នាំសមរម្យ ប្រមាណ​ ៨.៥០% ​​​និងលក្ខខណ្ឌអំណោយផល ដើម្បីគាំទ្រពលករ និងសិក្ខាកាមកម្ពុជា ដែលបាន​ និងកំពុងបម្រើការនៅក្រៅប្រទេស​​ និងកំពុងត្រៀមរៀបចំខ្លួនមុនចេញបំពេញការងារនៅបរទេស។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីគោលនយោបាយជាអាទិភាព និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះបងប្អូនពលករ ដែលធ្វើការនៅបរទេស ដើម្បីកាត់បន្ថយចំណាយ លើកកម្ពស់នូវសុខមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

សម្តេចធិបតី នាព្រឹកថ្ងៃសុក្រ ទី៩ សីហា ២០២៤បានដឹកនាំកិច្ចប្រជុំជាមួយតំណាងធនាគារទាំង0៨គំរូ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈព្រមទាំងចូលរួមជាអធិបតី ពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារទាំង០៨ នៅវិមានសន្តិភាព។

ក្នុងនោះរួមមាន៖ ១- ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC Bank Plc), ២- ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (Woori Bank Cambodia រឺ WBC, ៣- ធនាគារប្រៃណីយ៍កម្ពុជាម.ក, ៤- ធនាគារកាណាឌីយ៉ា (Canadia Bank) ៥- ធនាគារ អេស៊ីលីដា (ACLEDA Bank) ៦- ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) ៧- ធនាគារ វឹង (ខេមបូឌា) ម.ក (Wing Bank) និង ៨- ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក (SBI LY HOUR PLC)៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×