តាម Reutersនៅថ្ងៃទី១៧ ខែសីហា ស្ថាប័នស្រាវជ្រាវភូគព្ភសាស្ដ្រអាមេរិក (USGS) ឱ្យដឹងថា ការរញ្ជួយដីនៅសមុទ្រដែលមានកម្លាំង កម្រិត៦,៥ រង្វាស់Richterបានធ្វើឱ្យរង្គើប្រទេសដែនកោះមួយនេះ។
ការរញ្ជួយដីកើតឡើងក្នុងជម្រៅ564,7km ចម្ងាយពីតំបន់Raba ប្រមាណ១៥៣គីឡូម៉ែត្រភាគឦសាន។ នៅពុំទាន់មានការព្រមានអំពីរលកស៊ូណាមិ ក៏ដូចជាព័ត៌មានអំពីការខូចខាត។
ស្នូររញ្ជួយដីនេះស្ថិតនៅចម្ងាយពីកោះLombokប្រមាណ៥០០គីឡូម៉ែត្រ។
មុននោះLombokបានរងទទួលការរញ្ជួយដីកម្រិត៦.៩រង្វាស់Richter ដែលបង្កឱ្យមានគ្រោះមហន្ដរាយយ៉ាងធ្ងន់ធ្ងរ៕
សូយន