ប្រព័ន្ធក្រុមហ៊ុនបច្ចេកវិជ្ជាApple ទើបក្លាយជាក្រុមហ៊ុនដំបូងរបស់អាមេរិកដែលមានកម្រិតទុនទីផ្សារឈានដល់ ១០០០ពាន់លានដុល្លារ ប៉ុន្ដែបែរជាកំណត់តម្លៃទីស្នាក់ការរបស់ពួកគេត្រឹមតែ២០០ដុល្លារប៉ុណ្ណោះដើម្បីកាត់បន្ថយពន្ធ។
តាមស្ថានីយ RT នៅថ្ងៃទី១៧ខែសីហា បានចុះផ្សាយព័ត៌មានអំពីសង្គ្រាមរវាងApple និងរដ្ឋការមណ្ឌលSanta Clara នៅរដ្ឋកាលីហ្វ័រញ៉ា ជុំវិញវិវាទពន្ធដារ។
បច្ចុប្បន្ននេះApple មានទីស្នាក់ការឈ្មោះថា Apple Park នៅTP.Cupertino ចំណុះមណ្ឌលSanta Clara ក្នុងពេលដែលក្រុមហ៊ុនApple កំណត់តម្លៃអចលនទ្រព្យនៃទីលានជុំវិញទីស្នាក់ការតែត្រឹម២០០ដុល្លារ នោះអ្នកជំនាញការកំណត់ថ្លៃទ្រព្យសម្បត្ដិរបស់មណ្ឌលSanta Clara បានចាត់ទុកថាវាគួរមានតម្លៃដល់ទៅ ១០០០លានដុល្លារ។
ទ្រព្យសម្បត្ដិមួយចំនួនផ្សេងទៀតដែលមានតម្លៃ៣៨៤លានដុល្លារ ក៏ត្រូវបានApple សរសេរថាវាមានតម្លៃ២០០ដុល្លារដែរ។
នៅCalifornia បណ្ដាក្រុមហ៊ុននិងបុគ្គលសុទ្ធសឹងត្រូវបង់ពន្ធទ្រព្យសម្បត្តិដែលគណនាតាមតម្លៃរបស់ដីធ្លីនិងសំណង់អគារ លើលោក។ក្រុមហ៊ុន Apple បច្ចុប្បន្នជាក្រុនហ៊ុនបង់ពន្ធច្រើនបំផុតនៅមណ្ឌលSanta Clara ក្នុងឆ្នាំកន្លងមកពួកគេបាន បង់ពន្ធ៥៦លានដុល្លារ។
នេះពុំមែនជាលើកដំបូងទេដែល Apple រងការចោទប្រកាន់ថាស្វែងរកវិធីគេចពន្ធ។កាលពីឆ្នាំ២០១៦ គណៈកម្មាធិការអឺរ៉ុបបានសំណូមពរឱ្យ Apple សងត្រឡប់មកវិញនូវខ្ទង់ប្រាក់ពន្ធ១៣ពាន់លានអឺរ៉ូដល់រដ្ឋាភិបាល Ireland ព្រោះមុននោះក្រុមហ៊ុននេះបានទទួលផលខុសច្បាប់អំពីពន្ធក្នុងអំឡុង១ទសវត្សគិតចាប់ពីឆ្នាំ២០០៣ដល់ឆ្នាំ២០១៤ ព្រោះ Ireland គឺជាសមាជិករបស់EU។
លោក Tim Cook អគ្គនាយកApple ធ្លាប់បានថ្លែងកាលពីឆ្នាំ២០១៦ថា៖ «នៅគ្រប់ប្រទេសដែលមានប្រតិបត្ដិការរបស់Apple យើងខ្ញុំតែងអនុលោមតាមច្បាប់និងបង់ពន្ធដោយសមហេតុសមផល៕
សូយន