ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ ខែសីហា បានទទួលជួបលោកស្រី ឯក អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា នៅទីស្តីការក្រសួង។

ឆ្នាំ២០២៤នេះ ជាខួបទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ លោករដ្ឋលេខាធិការនិងលោកស្រី ឯកអគ្គរដ្ឋទូតបានកត់សម្គាល់ពីភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងតួកគី តាមរយៈការផ្តល់សារៈសំខាន់ចំពោះការផ្លាស់ប្ដូរទស្សនកិច្ចរបស់ថ្នាក់ ដឹកនាំ ហើយភាគីទាំងពីរនឹងបន្តជំរុញឱ្យមានទស្សនកិច្ចកម្រិតខ្ពស់បន្ថែមទៀត។

ក្នុងអំឡុងពេលជំនួបនេះ ភាគីទាំងពីរ បានលើកឡើងពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ ដូចជា អប់រំ កសិកម្ម ថាមពល អាកាសចរណ៍ស៊ីវិល និងបរិស្ថាន ព្រមទាំងកិច្ចសហប្រតិ បត្តិការពហុភាគីផងដែរ។
ជាមួយគ្នានេះ ភាគីទាំងពីរក៏ បានផ្លាស់ប្ដូរយោបល់លើបញ្ហាតំបន់ និង សកល ដែលជាការព្រួយបារម្ភរួមផងដែរ៕