កំពង់ស្ពឺ៖ មេមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានណែនាំដល់កងកម្លាំងក្រោមឱវាទឱ្យត្រៀមលក្ខណៈឱ្យបានស្រេច ដើម្បីចាត់ការក្រុមបះបោ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការគ្រោងធ្វើបាតុកម្មនៅលើផ្លូវជាតិលេខ៣ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។

លោកឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានប្រកាសដាច់ណាត់ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ពិសេសការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនជាតិនិងគាំទ្រCLV។

លោកមេបញ្ជាការ ម៉េង ស្រ៊ុន ក៏បានណែនាំបន្ថែមដល់កម្លាំងក្រោមឱវាទឱ្យបន្តពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ ពិសេសល្បាតតាមមូលដ្ឋាន បង្ការទប់ស្កាត់ ក្រុមក្មេងទំនើង បងតូចបងធំ និងករណីគ្រឿងញៀនជាដើម៕
