Wednesday, February 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនត្នោតជាង ២ម៉ឺនដើម នឹងដាំនៅតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ដែលមានប្រវែង១២០គីឡូ ម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ តាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ដែលមានប្រវែងប្រមាណ ១២០គីឡូម៉ែត្រ នឹងពោពេញដោយកូនត្នោតចំនួនជាង ២ម៉ឺនដើម ដែលក្រសួងបរិស្ថាន ផ្តល់ជូនបន្ថែមទៀត ជូនដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ដើម្បីដាំនៅតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម។

ក្នុងយុទ្ធនាការដាំកូនឈើចំនួន ១៧៤០០ដើម ព្រមគ្នាក្នុងពេលតែមូយ ថ្ងៃតែមួយ ជាមួយសមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារបក្ស អាជ្ញាធរដែនដី ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំង៧ ស្រុក/ក្រុង នៅខេត្តត្បូងឃ្មុំ ឯកឧត្តម អ៊ាង សុផល្លែត  រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសផ្តល់ជូនកូនត្នោតចំនួនជាង ២ម៉ឺនដើម បន្ថែមទៀត ជូនដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ដើម្បីដាំនៅតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម។

ឯកឧត្តម អ៊ាង សុផល្លែត បានបង្ហាញពីបំណងចែកជូនកូនត្នោតជូនប្រជាពលរដ្ឋដំាជាជួរ តាមខ្សែក្រវ៉ាត់ព្រំដែនប្រទេសកម្ពុជា ជាមួយប្រទេសជិតខាងទាំងអស់ សម្រាប់ទិសដៅទៅអនាគត ដើម្បីភាពបៃតង ដែលនឹងនាំមកនូវភាពស្រស់ស្រាយ ជាមួយរបងដ៏រឹងមាំសម្រាប់ការពារ និងថែរក្សាកម្ពុជា។ ក្រៅពីនេះ ដើម្បីជាការរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ សេដ្ឋកិច្ចជាតិ និងការពារទឹកដីកម្ពុជា។

កន្លងមក ឯកឧត្តម អ៊ាង សុផល្លែត បានផ្តល់កូនត្នោតចំនួន ១ម៉ឺនដើម ជូនដល់ប្រជាពលរដ្ឋ នៅខេត្តត្បូងឃ្មុំ ដើម្បីដាំជាបន្តបន្ទាប់ នៅក្នុងភូមិសាស្ត្រក្បែរព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ឯកឧត្តម អ៊ាង សុផល្លែត ក៏បានឱ្យដឹងដែរថា ក្រសួងបរិស្ថាននៅក្នុអាណ្ណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលជាការផ្តួចផ្តើមឱ្យមានការវិនិយោគបៃតង គិតគូរដល់ប្រយោជន៍របស់សហគមន៍ និងដើម្បីបង្កើនគម្របព្រៃ៦០% នៅឆ្នាំ២០៥០។

ព្រឹត្តិការណ៍ដាំដើមឈើនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ចំពោះការបន្តថែរក្សាធម្មជាតិ តាមរយៈការលើកកម្ពស់ និងបំផុសការយល់ដឹង ក្នុងស្រទាប់សាធារណជន អំពីអត្ថប្រយោជន៍ព្រៃឈើ ការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើនគម្របបៃតង សោភ័ណភាព ភូមិដ្ឋាន និងការលើកកម្ពស់ជីវភាពរបស់សហគមន៍៕