Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទម្លាប់​ទទួលទាន​ធ្វើឱ្យ​អ្នក​ងាយ​កើត​ជំងឺ​ទឹកនោមផ្អែម​

spot_img

​កត្ដា​មួយ​ក្នុងចំណោម​កត្តា​ច្បងៗ​បង្ក​ជំងឺ​ទឹកនោមផ្អែម គឺ​ដោយសារ​ទម្លាប់​ទទួលទាន​របស់​យើង​។ ដូច្នេះ​ចូរ​កែប្រែ​ភ្លាម​នូវ ទម្លាប់​ខាងក្រោម​នេះ​ដើម្បី​ទប់ស្កាត់​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម ។​

​បោះបង់​អាហារ​ពេលព្រឹក​
​ការបោះបង់​មិន​ទទួលទាន​អាហារ​ពេលព្រឹក អាច​បណ្ដាលឱ្យ​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម និង​ធ្វើឱ្យ​អ្នក​មិន​គ្រប់​ថាមពល​ដើម្បី​ធ្វើការ​ពេញ​មួយថ្ងៃ​។ អាស្រ័យហេតុនេះ​អ្នក​គួរ​រក្សា​ទម្លាប់​បរិភោគ​អាហារ​ពេលព្រឹក​ឱ្យ​ត្រូវ​ម៉ោង និង​មិនគួរ​បរិភោគ​យឺត​ក្រោយ​ម៉ោង​៨ ព្រឹក​។​

​បរិភោគ​បន្លែ​តិច​

​ក្នុង​ប​ន្លៃ​បៃតង​មាន​ផ្ទុក​ជាតិ​ស្ករ​ច្រើន ហេតុនេះ​នឹង​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើការ​ប្រសិទ្ធភាព​។ រក្សា​ទម្លាប់​បរិភោគ​បន្លែ គ្រប់​រាល់ថ្ងៃ​នឹង​ជួយ​ពន្យឺតការ​ស្រូបយក​ជាតិ​ស្ករ​ចូល​ឈាម​និង​បន្ថយ​ការបង្កើត​អាំង​ស៊ុយ​លីន​របស់​ក្រពេញ​លំពែង​។​

​មិន​បរិភោគ​ត្រី​

​អ្នកមាន​ដឹង​ទេ​ថា ពពួក​ត្រី​ដូច​សាល់​ម៉ុ​ន សូ​ណា ម៉ាក​ឃេ​ល សុទ្ធតែ​សម្បូរ​អាស៊ីត​ខ្លាញ់ Omega 3 ហេតុនេះ​ជួយ​បន្ថយ​សម្ពាធ ឈាម​ក្នុង​សរីរាង្គ​យ៉ាង​ល្អ​។​ទន្ទឹម​នោះ​វា​នូវ​ទប់ស្កាត់​ហានិភ័យ​កើត​ជំងឺ​សរសៃឈាម​បេះដូង​និង​បន្ថយ​យ៉ាងច្រើន​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​៕
​លី​សា​

spot_img
×