Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដំណឹងពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននៃរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ដើម្បីថែរក្សាសុខសន្តិភាព អធិប​តេយ្យ និងបូរណ​ភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យកាន់តែប្រសើរឡើង។ ​

ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ​ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយប្រកាសលេខទូរស័ព្ទ និងបង្ហាញគណនីធនាគារចំនួន៦ ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជន ចូលរួមបរិច្ចាគដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។

សេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចធិបតីសម្រេចបង្កើតមូលនិធិនេះឡើង ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យ ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

សម្រាប់ការចូលរួមជាសាច់ប្រាក់ សូមទាក់ទង ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យ សម្តេចធិបតីនាយករដ្ឋមន្ត្រី ទូរស័ព្ទលេខ 012 961 971 ទីតាំង៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី ” អគារជាប់ផ្លូវកម្ពុជាក្រោម បន្ទប់លេខ ២០៦ ជាន់ទី២ “

ចំពោះការបរិច្ចាគតាមរយៈគណនីធនាគារដូចខាងក្រោម៖ ឈ្មោះគណនី៖ “Foundation for Border Infrastructure Development”។  លេខគណនីធនាគារទាំង៦​ រួមមាន៖ ១ ⁃ ធនាគារកាណាឌីយ៉ា “Canadia Bank” ៖ 1341325012 (KHR) , 1341325011 (USD) ២​ ⁃ ធនាគារអេហ្វធីប៊ី “FTB Bank” ៖ 100020166686 (KHR) , 300020166537 (USD) ៣​ ⁃ ធនាគារអេប៊ីអេ “ABA Bank” ៖ 7179 8 7179 (KHR) , 7179 9 7179 (USD) ៤​ ⁃ ធនាគារអេស៊ីលីដា “ACLEDA Bank” ៖ 0001-05-559998-99 (KHR) , 0001-05-559998-88 (USD) ៥​ ⁃ ធនាគារខេប៊ីប្រាសាក់ “KB PRASAC Bank” ៖ 033 190 910 002 (KHR) , 033 190 910 001 (USD) ៦​ ⁃ ធនាគាររីង “WING Bank” ៖ 220820231 (KHR) , 220820232 (USD)។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 066 263 979 / 093 263 979 / 086 263 979 / 012 263 979 / 011 263 979

– Telegram: 066 263 979

×