Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនអាកាសចរណ៍ Vietjet ទទួលបានជ័យលាភីឆ្នាំ 2024 បន្តជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដែលស្ថិតនៅក្នុងបញ្ជីកំពូលក្រុមហ៊ុនទាំង 50 នៅវៀតណាម

ភ្នំពេញ៖ ភ្ញៀវទេសចរណ៍ធ្វើដំណើរចំនួន២០០លាននាក់ ផ្លូវហោះហើរអន្តរជាតិ និងក្នុងស្រុកថ្មី ការទិញយន្តហោះបន្ថែម កិច្ចព្រមព្រៀងអាកាសចរណ៍សំខាន់ៗ និងលំហូរហិរញ្ញវត្ថុដ៏រឹងមាំនៃឆមាសទីមួយ គឺជាសមិទ្ធផលសំខាន់ៗមួយចំនួនរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក្នុងឆ្នាំ 2024 ដែលធ្វើឱ្យយក្រុមហ៊ុនអាកាសចរណ៍មួយនេះ ទទួលបានតំណែងជាក្រុមហ៊ុនកំពូលមួយក្នុងចំណោមក្រុមហ៊ុនកំពូលរបស់វៀតណាម។​ ប្រទេសកម្ពុជា ក៏បានរួមចំណែកដល់ការបន្តរីកចម្រើន និងជោគជ័យរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ជាក់ស្តែងកាលពីឆ្នាំមុន ក្រុមហ៊ុន Vietjet បានសម្ពោធផ្លូវហោះហើរទៅមកពីសៀមរាបទៅហាណូយ។

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ត្រូវបានផ្តល់កិត្តិយសជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដែលបានចុះផ្សាយក្នុងបញ្ជីក្រុមហ៊ុនកំពូលទាំង 50 នៅវៀតណាម ប្រចាំ 2024 ដោយទស្សនាវដ្ដី Forbes Vietnam ដែលនេះបង្ហាញពីអាជីវកម្មឈានមុខគេលើវិស័យផ្សេងៗគ្នានៅលើទីផ្សារភាគហ៊ុនរបស់ប្រទេស។

ការជ្រើសរើសរបស់ Forbes វៀតណាម ដាក់ចូលក្នុងបញ្ជីកំពូលក្រុមហ៊ុនទាំង 50 គឺជាដំណើរការដ៏ម៉ត់ចត់ ដោយចាប់ផ្តើមជាមួយនឹងការពិនិត្យដំបូង ដោយផ្អែកលើប្រតិបត្តិការហិរញ្ញវត្ថុសំខាន់ៗ។ ការវាយតម្លៃនេះ ត្រូវបានអនុវត្តលើកំណើនប្រាក់ចំណូល ប្រាក់ចំនេញ ផលត្រឡប់មកវិញពីទ្រព្យសកម្មសុទ្ធរបស់ក្រុមហ៊ុន (ROE) ផលត្រឡប់មកវិញលើដើមទុនដែលបានប្រើ (ROC) និងកំណើនប្រាក់ចំណូលក្នុងមួយភាគហ៊ុន (EPS) ពីឆ្នាំ 2019 ដល់ឆ្នាំ 2023 រួមជាមួយនឹងមុខតំណែងឧស្សាហកម្ម គុណភាពអភិបាលកិច្ច និងកំណើនអាជីវកម្មស្របតាមការរំពឹងទុក។

ក្រុមហ៊ុន Vietjet ដែលជាប់ចំណាត់ថ្នាក់ទី 5 នៃប្រាក់ចំណូលក្នុងចំណោមក្រុមហ៊ុនដែលបានស្ថិតនៅក្នុងបញ្ជីក្រុមហ៊ុនល្អបំផុតទាំងនេះ បានចេញរបាយការណ៍ពីប្រាក់ចំណូលចំនួន 58,300 ពាន់លានដុង (ប្រហែល 2,3 ពាន់លានដុល្លារ) នៅក្នុងឆ្នាំ 2023 ដែលនេះឆ្លុះបញ្ចាំងពីកំណើនគួរឱ្យកត់សម្គាល់ 45% ពីមួយឆ្នាំទៅមួយឆ្នាំ។ កំណើនដ៏សំខាន់ នេះគូសបញ្ជាក់ពីការងើបឡើងវិញដ៏រឹងមាំនៃប្រតិបត្តការអាជិវកម្មរបស់ Vietjet និងយុទ្ធសាស្រ្តកំណើនប្រកបដោយនិរន្តរភាព។

ក្នុងឆមាសទីមួយនៃឆ្នាំ 2024 ទោះបីជាមានការប្រឈមផ្នែកសេដ្ឋកិច្ចពិភពលោកក៏ដោយ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Vietjet បានកើនឡើង 15% ពីមួយឆ្នាំទៅមួយឆ្នាំដល់ 34,016 ពាន់លានដុង (ប្រហែល 1.36 ពាន់លានដុល្លារ) និងប្រាក់ចំណេញមុនពន្ធកើនឡើង 433% ដល់ 1,311 ពាន់លានដុង (ប្រហែល។ 52.5 លានដុល្លារអាមេរិក) លើសពីផែនការប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួន 21% ។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏បានរក្សាចំណាត់ថ្នាក់ឥណទាន VnBBB-ដ៏រឹងមាំ ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ខ្ពស់បំផុតនៅក្នុងប្រទេសវៀតណាម។

យុទ្ធសាស្ត្រជំរុញបន្តរីកចម្រើនអាជីវកម្មឱ្យបានខ្លាំងក្លារបស់ Vietjet ឆ្នាំ 2024 ធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នេះ ទទួលបាននូវប្រាក់ចំណូលល្អប្រសើរឡើងលើសពីការរំពឹងទុក។

ដើម្បីជួយសម្រួលដល់ការពង្រីកបណ្តាញ និងចំនួនភ្ញៀវធ្វើដំណើរ Vietjet បានបញ្ជាទិញយន្តហោះ A330neo widebodies ចំនួន 20 គ្រឿងនៅក្នុងកម្មវិធីតាំងពិព័រណ៍ Farnborough International Airshow ឆ្នាំ 2024 ។ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ​ក៏បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ថ្នាក់​ដឹកនាំ​ពិភពលោក​ក្នុង​វិស័យ​អវកាស និង​វិស្វកម្ម Rolls-Royce និង Lufthansa Technik ផងដែរ។

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Vietjet ក៏បានធ្វើកិច្ចព្រមព្រៀងអាកាសចរណ៍ដ៏សំខាន់មួយជាមួយក្រសួងសាធារណការ និងដឹកជញ្ជូននៃប្រទេសឡាវ ដោយបានប្រកាសអំពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលរួមមានផែនការបង្កើតកន្លែងជួសជុលថែទាំយន្តហោះ (MRO) របស់ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសឡាវ។

គំនិតផ្តួចផ្តើមរបស់ Vietjet ថ្មីទាំងនេះបានរួមចំណែកដល់ការកត់ត្រាកំណើនប្រាក់ចំណូលនៅក្នុងឆមាសទីមួយនៃឆ្នាំ 2024។ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ 2024 ប្រតិបត្តិការរបស់ក្រុមហ៊ុន Vietjet បើទោះបីជាប្រឈមនឹងជំងឺឆ្លងរាតត្បាតនៅឆ្នាំ 2019 ក៏ដោយ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានដឹកជញ្ជូនអ្នកដំណើរសរុបចំនួន 13.1 លាននាក់នៅលើជើងហោះហើរប្រកបដោយសុវត្ថិភាព ចំនួន 70,154 ក្នុងអំឡុងពេលឆមាសទីមួយនៃឆ្នាំ 2024។

គួរបញ្ជាក់ថា នៅខែធ្នូ ឆ្នាំ 2023 ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានចាប់ផ្តើមជើងហោះហើរឥតឈប់រវាង ខេត្តសៀមរាប និងទីក្រុងហាណូយ។ ការ​ប្រកាស​ផ្លូវ​ថ្មី​នេះ​ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​មួយ​នៅ​ក្នុង​វេទិកា​ជំរុញ​ការ​វិនិយោគ​ និង​ពាណិជ្ជកម្ម​វៀតណាម​-​កម្ពុជា ​នៅ​ទីក្រុង​ហាណូយ​ដោយ​មាន​វត្តមាន​សម្តេចធិបតី  ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក Pham Minh Chinh នាយក​រដ្ឋមន្ត្រី​វៀតណាម ព្រមទាំង​ប្រធាន​ក្រសួង​មន្ទីរ​នានា និងឧស្សាហកម្មមកពីប្រទេសទាំងពីរជាច្រើនរូប៕

×