Wednesday, February 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​ឆមាស​ទី១ ​ឆ្នាំ២០២៤នេះ ការវិនិយោគលើវិស័យសំណង់នៅកម្ពុជា ធ្លាក់​ចុះ ​៨ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន

ភ្នំពេញ៖ ការ​វិនិយោគក្នុងវិស័យ​សំណង់​របស់​កម្ពុជា នៅ​ឆមាស​ទី១ ​ឆ្នាំ២០២៤នេះ ​សរុបទឹកប្រាក់បាន​ចំនួន ២.៥៣ពាន់​លាន​ដុល្លារ​អាមេរិក​ ធ្លាក់​ចុះ ​៨ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍​ចេញ​ដោយរដ្ឋាភិបាលកម្ពុជា។

របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​កម្ពុជា​ បានផ្តល់​អាជ្ញាប័ណ្ណ​ដល់​គម្រោង​សាងសង់​ចំនួន ១ ៦៤២ ក្នុងអំឡុង​ខែមករា ដល់​ខែមិថុនា ​ធ្លាក់ចុះ ១១ ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន។ របាយការណ៍នេះ ​បាន​បន្តថា គម្រោង​ដែល​បានអនុម័ត ​រួមមាន​ទីប្រជុំជន​ថ្មី ការអភិវឌ្ឍ​លំនៅឋាន ខុន​ដូ តំបន់ឧស្សាហកម្ម និង​ពាណិជ្ជកម្ម រមណីយដ្ឋាន​ទេសចរណ៍ និង​សណ្ឋាគារ។

គួរបញ្ជាក់ថា វិស័យ​​សំណង់ និង​អចលនទ្រព្យ ​គឺជា​សសរស្តម្ភ​មួយ​ ក្នុង​ចំណោម​សសរស្តម្ភ​ទាំង​បួន ​ដែល​ជួយ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា បន្ថែម​លើ​ការនាំចេញ​សម្លៀកបំពាក់ ស្បែកជើង និង​ការ​នាំ​ចេញ​ទំនិញ​ធ្វើដំណើរ ទេសចរណ៍ និង​កសិកម្ម។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បាន​ព្យាករណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា វិស័យ​សំណង់ និង​អចលនវត្ថុ​ នឹងមើល​ឃើញ​មាន​កំណើន​យឺត​នៅ​ឆ្នាំ២០២៤នេះផដែរ៕