Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ត្រាលីគាំទ្រគំនិតផ្តួចផ្តើមហិរញ្ញវត្ថុបៃតងដំបូងបង្អស់របស់កម្ពុជា

ភ្នំពេញ ៖​ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ហិរញ្ញប្បទានអាកាសធាតុមានសារៈសំខាន់ណាស់ ក្នុងការជួយកម្ពុជា ដើម្បីដោះស្រាយបញ្ហាផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងកសាងសេដ្ឋកិច្ចដែលគ្មានការបំភាយឧស្ម័នកាបូន។ ទោះជាយ៉ាងនេះក្តី ការទទួលបានហិរញ្ញវត្ថុនេះនៅតែជាបញ្ហាប្រឈមដ៏ធំ។

អូស្ត្រាលីកំពុងផ្តល់ជំនួយចាំបាច់ដើម្បីរៀបចំធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទកម្ពុជា ARDB Bank តាមរយៈដៃគូយុទ្ធសាស្ត្រមេគង្គ (MSC) ក្នុងគោលដៅបង្កើតមូលនិធិហិរញ្ញប្បទានអាកាសធាតុកម្ពុជា (CCFF) ដែលជាគំនិតផ្តួចផ្តើមឈានមុខគេក្នុងការផ្តល់ហិរញ្ញប្បទានអាកាសធាតុនៅក្នុងវិស័យឯកជនកម្ពុជា។

មូនិធិហិរញ្ញប្បទានអាកាសធាតុកម្ពុជា ស្ថិតនៅក្រោម ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ហើយ ត្រូវបានគាំទ្រដោយមូលនិធិអាកាសធាតុបៃតង រាជរដ្ឋាភិបាលកម្ពុជា និងសហហិរញ្ញប្បទានផ្សេងៗទៀតដែលមានទុនវិនិយោគដំបូងចំនួន ១០០ លានដុល្លារ។

តាមរយៈការគាំទ្រពីកម្មវិធី CAPRED របស់ប្រទេសអូស្ត្រាលី មូនិធិហិរញ្ញប្បទានអាកាសធាតុកម្ពុជា ត្រូវបានគេរំពឹងថានឹងដំណើរការនៅពាក់កណ្តាលឆ្នាំ ២០២៥ ដើម្បីផ្តល់ហិរញ្ញប្បទានរយៈពេលវែងដល់គម្រោងកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងគម្រោងបន្សាំនានាក្នុងប្រទេសកម្ពុជា។

ភាពធន់នឹងអាកាសធាតុគឺជាចំណុចស្នូលនៃភាពជាដៃគូរបស់ប្រទេសអូស្ត្រាលីជាមួយប្រទេសកម្ពុជា ខណៈដែលយើងកំពុងធ្វើការរួមដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់បរិយាបន្ន និងនិរន្តរភាព៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×