ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៦:00នាទី កម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោងក្រោម បានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងចំនួន០៣នាក់ ពាក់ព័ន្ធករណីហិង្សា (កាប់ឱ្យរបួស និងខូចខាតម៉ូតូ) ប្រព្រឹត្តកាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នៅចំណុចស្ថិតនៅផ្លូវលំ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ឃាត់ខ្លួនក្មេងទំនើងចំនួន០៣នាក់៖ ១. ឈ្មោះ នាង វាសនា ភេទប្រុស មុខរបរមិនពិតប្រាកដ។ ២. ឈ្មោះប៊ុនថា រ៉ាវុធ ភេទប្រុស មុខរបរមិនពិតប្រាកដ។ ៣. ឈ្មោះនាង ប៊ុនថា ភេទប្រុស មុខរបរមិនពិតប្រាកដ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាង សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី
