Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល បានអនុម័តថវិកាជាង ២០០លានដុល្លារ ដើម្បីសាងសង់បញ្ចប់ផ្លូវក្រវាត់ព្រំដែនដែលនៅសល់

ភ្នំពេញ៖ ផ្លូវក្រវាត់ព្រំដែនដែលនៅសល់ប្រវែងប្រមាណ ១.៣០០គីឡូម៉ែត្រទៀត ផ្លូវក្រវាត់ព្រំដែននេះ មានប្រវែងសរុបជាង ២.៦៦០គីឡូម៉ែត្រ ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានបន្តសាងសង់ផ្លូវនេះបានប្រវែងប្រមាណ ១.៣០០គីឡូម៉ែត្រ និងនៅសល់ប្រវែងប្រមាណ ១.៣០០គីឡូម៉ែត្រទៀត។ ប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រគល់វិញ្ញាបនបត្រ ជូនសិស្ស មេធាវី និងសិក្ខាកាមមេធាវី នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កាលពីខែកក្កដាថ្មីៗនេះ សម្តេច បានចុះហត្ថលេខាលើថវិកាជាង ២០០លានដុល្លារ ដើម្បីបញ្ចប់ផែនការធ្វើផ្លូវក្រវាត់ព្រំដែន នៅក្នុងរយៈពេល ១០ឆ្នាំ ខាងមុខ។ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះសាធារជនដែលបានចូលរួមដោយបរិច្ចាគដោយស្ម័គ្រចិត្តក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ចាប់ពី ១០០រៀល រហូតដល់ ១លានដុល្លារ។ ថ្វីត្បិតតែបរិមាណទឹកប្រាក់ខុសគ្នាក៏ដោយ តែសម្តេចបានចាត់ទុកថា មានតម្លៃស្មើគ្នា ដែលឆ្លុះបញ្ជាំងពីស្មារតីស្នេហាជាតិពិតប្រាកដ និងបានលើកឡើងពីទឹកចិត្តដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋខ្មែរ ដោយសង្កត់ធ្ងន់ថា ការចូលរួមពីគ្រប់មជ្ឈដ្ឋាន មិនត្រឹម តែជាកាយវិការព្រួយបារម្ភ ប៉ុន្តែ ជាសកម្មភាពជាក់ស្តែងក្នុងការការពារទឹកដីរបស់ប្រទេស។

សម្តេចធិបតី បានគូសបញ្ជាក់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ តាមបណ្តោយព្រំដែន ជាពិសេសផ្លូវតាមខ្សែក្រវាត់ព្រំដែន គឺជាកិច្ចការមួយដ៏សំខាន់ ក្នុងការជួយជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនដាច់ស្រយាល។ គិតមកដល់ពេលនេះ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ទទួលបានថវិកាជាង ១៩លានដុល្លារអាម៉េរិក មានប្រជាពលរដ្ឋប្រមាណ ៤០ម៉ឺននាក់ហើយ ដោយក្នុងមួយថ្ងៃសាធារណជនចូលរួមមូលនិធិចន្លោះពី ១ម៉ឺន៣០០០នាក់ ទៅ ១ម៉ឺន ៧០០០នាក់ និងបានអំពាវនាវប្រជាពលរដ្ឋបន្តចូលរួមថវិកាក្នុងមូលនិធិសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន៕

×