Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហែម វណ្ណឌី ៖ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាសសរស្តមមួយសម្រាប់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើបាឋកថា ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់កម្ពុជា ជូននិស្សិតប្រមាណ២០០នាក់ នៅសាលា CamEd Business School ។ ឯកឧត្តមបានលើកឡើងថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធមានសារៈសំខាន់សម្រាប់កម្ពុជា ពិសេសដើម្បីគេចចេញពី “អន្ទាក់ចំណូលមធ្យម” និងសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

នេះជាបាឋកថាលើកទី២របស់ ឯកឧត្តម ហែម វណ្ណឌី នៅសាលា CamEd បន្ទាប់ពីបាឋកថាលើកទី១កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ស្តីពីការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។ ការចែករំលែកទាំងនេះបង្ហាញពីការយកចិត្តទុកដាក់របស់ឯកឧត្តម ក្នុងការលើកទឹកចិត្តឱ្យយុវជនចូលរួមដោះស្រាយបញ្ហាជាតិសំខាន់ៗ។

នៅក្នុងបាឋកថានេះ ឯកឧត្តមបានពន្យល់អំពីទិដ្ឋភាពសំខាន់ៗនៃ “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ដែលត្រូវបានដាក់ឱ្យអនុវត្តកាលពីខែតុលា ឆ្នាំ២០២៣។ ឯកឧត្តមបានលើកឡើងពីការលំបាកក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ទាក់ទងនឹងការកំណត់អត្តសញ្ញាណអ្នកប្រកបរបរ និងអាជីវកម្មងាយរងគ្រោះ ដើម្បីទទួលអន្តរាគមន៍ពីរដ្ឋាភិបាល ដោយសារតួអង្គសេដ្ឋកិច្ចភាគច្រើនលើសលុបដំណើរការនៅក្រៅប្រព័ន្ធផ្លូវការ។ ដោយយល់ច្បាស់ពីតួនាទីដ៏សំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ រាជរដ្ឋាភិបាលបានកំណត់ការអភិវឌ្ឍវិស័យនេះជាអាទិភាពមួយ ដើម្បីឱ្យអង្គភាពសេដ្ឋកិច្ចទាំងនេះមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ និងផ្តល់ការគាំទ្រឱ្យពួកគេរីកធំធាត់ និងបង្កើនភាពធន់ទៅនឹងវិបត្តិ។

ឯកឧត្តមបានផ្តល់បច្ចុប្បន្នភាពនៃវឌ្ឍនភាពការងាររបស់ភាគីពាក់ព័ន្ធ ដូចជាធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែបានបញ្ជាក់ថា នៅមានការងារជាច្រើនទៀតដែលត្រូវអនុវត្ត ពិសេសនៅថ្នាក់ក្រោមជាតិ។ ឯកឧត្តមក៏បានជម្រាបជូនអំពីថ្នាលឌីជីថលសម្រាប់ចុះឈ្មោះសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបានឆ្លើយសំនួររបស់និស្សិត និងសាស្ត្រាចារ្យនៃសាលា CamEd ប្រកបដោយភាពស្និទ្ធស្នាល៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×