Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណល់យុទ្ធភណ្ឌសង្គ្រាម ជាឃាតករសម្លាប់កសិករម្នាក់ លើដីស្រែចម្ការខ្លួនឯង

ខេត្តបាត់ដំបង ៖ នៅល្ងាចថ្ងៃទី១៣​ ខែកក្កដា​ ឆ្នាំ២០២៥​ នៅភូមិរស្មីសង្ហារ​ ឃុំរស្មីសង្ហារ​ ស្រុករតនមណ្ឌល​ ខេត្តបាត់ដំបង​ មានករណីផ្ទុះគ្រាប់មីនតោនសំណល់សង្គ្រាម​ បណ្តាលឱ្យអ្នកបេីកបរត្រាក់ទ័រ​លោក​ ផុន​ សុភី​ ដាច់ជេីងម្ខាងនិងបានស្លាប់នៅមន្ទីរពេទ្យខេត្តបាត់ដំបង​ និងខូចខាតត្រាក់ទ័រភ្ជួរដីទាំងស្រុង។

គ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះកេីតឡេីង​ នៅពេលរូបលោក​ ផុន​ សុភី​ គាត់កំពុងតែភ្ជួរដីចម្ការរបស់គាត់ ។ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងសារយ៉ាងដូច្នេះថា “ខ្ញុំចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំជាមួយគ្រួសារសព​ និងសូមវិញ្ញាណខន្តសពបានទៅកាន់ទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡេីយ! “៕ រក្សាសិទ្ធដោយ : សុទ្ធលី

×