Monday, September 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ជា វុទ្ធី ៖ បច្ចុប្បន្ននៅកម្ពុជា តំបន់សេដ្ឋកិច្ចពិសេស កំពុងដំណើរការមានចំនួន២៦ ដោយបានស្រូបយកគម្រោងវិនិយោគប្រមាណ ៧៧៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ១០ពាន់លានដុល្លារអាម៉េរិក

ភ្នំពេញ ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងព្រះរាជាណាចក្រកម្ពុជា តំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងដំណើរការមានចំនួន២៦ ដោយបានស្រូបយកគម្រោងវិនិយោគប្រមាណ ៧៧៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ១០ពាន់លានដុល្លារអាម៉េរិក និងបានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណ ១៨ម៉ឺនកន្លែង។

ការថ្លែងរបស់ឯកឧត្តមបែបនេះ បានធ្វើឡើងក្នុងឱកាសពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រផលិតសំបកកង់យានយន្ត របស់ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd. ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស យូប៊ី ម៉ី ស្នួល នៅខេត្តក្រចេះ។

ឯកឧត្តមអគ្គលេខាធិការបានលើកឡើងនូវគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន ក្នុងការបង្កើតឱ្យមានកម្មវិធីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា តាំងពីឆ្នាំ២០០៦ ដើម្បីធ្វើពិពិធកម្មឧស្សាហកម្មកម្ពុជាដែលពេលនោះពឹងផ្អែកលើឧស្សាហកម្មអតិពលកម្ម ភាគច្រើនផ្តោតលើវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង សំដៅចាប់យកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ជាលទ្ធផលនៃគំនិតផ្តួចផ្តើមនេះ និងក្រោមម្លប់សុខសន្តិភាព ស្ថិរភាពនយោបាយ បច្ចុប្បន្ននៅក្នុងព្រះរាជាណាចក្រកម្ពុជា តំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការមានចំនួន ២៦តំបន់ ដោយបានស្រូបយកគម្រោងវិនិយោគប្រមាណ ៧៧៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ១០ពាន់លានដុល្លារអាមេរិក និងបានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណ ១៨ម៉ឺនកន្លែង។ មួយវិញទៀត តំបន់សេដ្ឋកិច្ចពិសេសយូ ប៊ី អ៊ុ ស្នួល នេះ បានស្រូបយកគម្រោងវិនិយោគលើវិស័យគួរឱ្យកត់សម្គាល់ ដូចជា ការផលិតសម្ភារៈអគ្គិសនីផ្តុំដំឡើងបន្ទះសូឡា និងការផលិតសំបកកង់យានយន្ត ដែលជាឧស្សាហកម្មមួយថ្មីមានតម្លៃបន្ថែមខ្ពស់ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប។ តាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគផលិតសំបក
កង់យានយន្ត មានចំនួន៥ ត្រូវបានចុះបញ្ជីវិនិយោគក្នុងទីតាំងតំបន់សេដ្ឋកិច្ចពិសេស។

ឯកឧត្តមអគ្គលេខាធិការ បានលើកឡើងថា ការរីកចម្រើនជាបន្តបន្ទាប់នៃឧស្សាហកម្មផលិតសំបកកង់យានយន្តនៅកម្ពុជានេះ បានបង្ហាញឱ្យឃើញ យ៉ាងជាក់ច្បាស់អំពីការផ្តល់សេចក្តីទុកចិត្តរបស់វិស័យឯកជនមកលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម និងពោរពេញដោយសមត្ថភាព ចំណេះដឹង និងថាមវន្ត ក្នុងការបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកវឌ្ឍនភាព និងបង្កើតសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀត ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×