Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលចាប់ខ្លួនជនសង្ស័យ៥នាក់ ករណីឃាតកម្មសម្លាប់ជនជាតិចិនម្នាក់នៅក្រុងបាវិត ខណៈដៃដល់ និងជាមេខ្លោងកំពុងរត់គេច

ស្វាយរៀង ៖ កម្លាំងនគរបាលខេត្តស្វាយរៀង ឃាត់ជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីឃាតកម្មសម្លាប់បុរសជនជាតិចិនម្នាក់ តែជនដៃដល់ និងជាមេខ្លោងកំពុងរត់គេច សមត្ថកិច្ចកំពុងតាមចាប់ខ្លួនដើម្បី ផ្ដន្ទាទោសទៅតាមច្បាប់។

សមត្ថកិច្ចខេត្តស្វាយរៀង បានឲ្យដឹងនារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ថា ជនរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះនៅឡើយ។ ចំណែកជនសង្ស័យដែលពាក់ព័ន្ធរួមមាន៖ ១៖ ឈ្មោះ រស់ វ៉ាន់សី ២៖ ឈ្មោះ ម៉ន អូន ៣៖ ឈ្មោះ ឈឿន យ៉េត ៤៖ ឈ្មោះ ហ៊ាន ប្រលឹង
និង៥៖ ឈ្មោះ ម៉ុង ជីភាត់ (ជនជាតិភូមា)។ ពួកគេត្រូវបានបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីសួរនាំ និងចាត់ការបន្តទៀត។

របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង៧៖៤៥នាទីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីរដ្ឋបាលក្រុមហ៊ុនកាស៊ីណូហ្គោដឡាក់២ថា នៅអគារស្នាក់នៅរបស់ក្រុមហ៊ុន ក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត មានបុគ្គលិកដែលស្នាក់នៅមានអាការៈមិនស្រួលខ្លួន ហើយក្រុមហ៊ុនបានយករថយន្តរបស់ក្រុមហ៊ុន ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែពេលដឹកចេញពីអគារស្នាក់នៅ ជនរងគ្រោះបានស្លាប់។ បន្ទាប់មករថយន្តរបស់ ក្រុមហ៊ុន ក៏បានដឹកសព មកតម្កល់ទុកនៅក្នុងបរិវេណវត្តពោធិ៍ថ្មី ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត។

ក្រោយពីទទួលបានព័ត៌មានភ្លាម, សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងចងខ្សែហ៊ុព័ទ្ធជុំវិញកន្លែងកើតហេតុ ដើម្បីរង់ចាំសមត្ថកិច្ចជំនាញ និងគ្រូពេទ្យ មកពិនិត្យធ្វើកោសល្យវិច័យ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើរួចមក នៅវេលាម៉ោង ១០៖៤០នាទី លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានប្រគល់ភារកិច្ចជូនលោក គឹម ឡៃ ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងបាវិត និងលោកវេជ្ជបណ្ឌិត ធី សុភ័ក្ត្រា សមាជិកគណៈកម្មការកោសល្យវិច័យ នៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឡម ពេងស៊ាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត ចុះមកពិនិត្យ និងស្រាវជ្រាវ។

សមត្ថកិច្ចបានបន្តថា សាកសពជនរងគ្រោះ ត្រូវបានគេដាក់ឱ្យអង្គុយលើកៅអីខាងក្រោយក្នុងរថយន្តម៉ាកលុចស្ស៊ីស RX350 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BR-3503 ពាក់អាវយឺតដៃខ្លីពណ៌ស ស្លៀកខោចង្កេះរឹតមានខ្សែចងជើងខ្លី ដៃទាំងពីរដាក់លើពូកកៅអីរថយន្ដ ជើងស្ដាំបោះចូលក្រោមកៅអីខាងមុខផ្នែកខាងស្ដាំ ជើងឆ្វេងបត់ចុះក្រោមស្របនឹងកៅអីរថយន្ដ ក្នុងបរិវេណវត្តពោធិ៍ថ្មី (ហៅវត្តបាវិត) ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ចំពោះជនដៃដល់ក្នុងរឿងនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×