Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈ្មួញវៀតណាមនាំទំនិញចូលមកកម្ពុជា តាមច្រកទ្វាព្រំដែនតំបន់ដូង ទាំងយប់ទាំងថ្ងៃនៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ឈ្មួញវៀតណាមនាំគ្នាដឹកទំនិញជាច្រើនប្រភេទចូលមកប្រទេសកម្ពុជាតាមប៉ុស្ត៍ច្រកទ្វាព្រំដែនតំបន់ដូង ឃុំដូងស្រុករមាសហែកដូចគេហែកឋិនហើយក៏មានដឹកទំនិញទៅប្រទេសវៀតណាមវិញដែរ គឺទំនិញដឹកចូលប្រទេសខ្មែរគឺយកមកផ្ទេរនៅផែស្ងួតខ្មែរចំណែកទំនិញនាំទៅប្រទេសវៀតណាមគឺ រថយន្តខ្មែរយើងឆ្លងដែនចូលទៅផែប្រទេវៀតណាម។ហើយនៅរសៀលថ្ងៃទី០៩ខែកញ្ញា២០២៤នេះ គឺមានរថយន្តវៀតណាមដឹកទំនិញចូលមកផ្ទេរនៅក្នុងផែ ជិតព្រំដែនដូងជាច្រើនគ្រឿង ក៏ប៉ុន្តែមិនដឹងថា ជាទំនិញអ្វីទេ។

ចំណែកទំនិញខាងខ្មែរយើងក៏មានដឹកចេញទៅប្រទេសវៀតណាមវិញដែរ នេះបើតាមមន្ត្រីសមត្ថកិច្ចបង្ហើបឲ្យអ្នកសារព័ត៌មានយើងបានដឹង។ប្រភពដ៏ដែលបន្តទៀតថា ទំនិញដែលនាំចូលមកពីប្រទេសវៀតណាមតាមប៉ុស្ត៍ច្រកទ្វាព្រំដែនតំបន់ដូង រួមមាន ខ្ទឹម ស ម្ទេស ដែករបងក្រឡាក្រួច ទូ តុ កៅអីជ័រ ទុយោទឹកជ័រ ពីដុងជ័រ ធុងជ័រ គ្រឿងសំណង់ ម៉ូទ័រ ពូក សំបកកង់ម៉ូតូនិងមានទំនិញមួយចំនួនផ្សេងទៀត មិនអាចដឹងដោយរថយន្តបិតជិតបើកចូលទៅផ្ទេរនៅក្នុងផែមិនអនុញ្ញាតិ មនុស្សក្រៅពីកម្មករ នៅធ្វើការទីនោះចូលទេ ជាពិសេសអ្នកសារព័ត៌មាន។
ចូលក្រឡេកមើលរថយន្តធូរីសកែឆ្នៃ១គ្រឿងនេះ ផ្ទុកទំនិញនៅក្នុងរថយន្តនិងនៅលើដំបូល មានជាកេះដឹកបម្រុងឆ្លងដែនទៅប្រទេសវៀតណាមមិនដឹងជាទំនិញអ្វីទេហើយមហាជនបានលើកឡើងថា វៀតណាមនាំទំនិញចូលមកតាមប៉ុស្ត៍ច្រកទ្វាតំបន់ព្រំដែនដូងនេះក្នុងមួយថ្ងៃៗ ដូចគេហែកឋិនអិញ្ចឹង ហើយឈ្មួញដឹកទំនិញសំពីងសំពោង និងលើសទម្ងន់ អាចនិងធ្វើឲ្យបាក់ស្រុតខូចផ្លូវកៅស៊ូដែលទើបតែសាងសង់រួចថ្មីៗ បើគ្មានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ។ហើយនៅពេលយប់ក៏មានដឹកទំនិញចេញចូលច្រើនដែរមិនដឹងថា ជាទំនិញអ្វីទេ។

ចំណែកក្រុមអាជីវករខ្មែរវិញបានលើកឡើងថា មានមន្ត្រីគយ ដាក់ប៉ុស្ត៍បង់ពន្ធបណ្តាក់គ្នាដូចខ្យង មានប៉ុស៍្តនគបាលវរការពារព្រំដែននៃច្រកទ្វាតំបន់ព្រំដែនដូង ប៉ុស្ត៍ការិយាល័យគយនិងរដ្ឋាករខេត្តប្រចាំច្រកទ្វាតំបន់ព្រំដែនដូង និងប៉ុស្ត៍គយចល័ត្រ មានបង់ពន្ធហើយ មានទាបង់ថ្លៃបាយ ថ្លៃកាហ្វេទៀត គឺរាប់ក្បាលរថយន្តយកលុយតែម្តង រ៉ឺម៉កកែឆ្នែ ៥ម៉ឺនរៀលរថយន្តធូរិសកែឆ្នៃ គោយន្តកែឆ្នៃ១០ម៉ឺនរៀល រថយន្តធុនធំ២០ម៉ឺនទៅ៣០ម៉ឺនរៀលសូមលោកអភិបាលខេត្តមេត្តាជួយមើលផងទាន!។

ទាក់ទិនករណីនេះដែរមិនអាចសុំការបំភ្លឺពីលោកនាយប៉ុស្តិ៍នគបាលច្រកទ្វាតំបន់ព្រំដែនដូងបានទេ ដោយមន្ត្រីប្រចាំការនៅប៉ុស្តិ៍ច្រកទ្វាប្រាប់ថា មេមិននៅ។ ចំណែកលោកឆេង សាវិន ប្រធានការិយាល័យគយនិងរដ្ឋាករប្រចាំប៉ុស្តិ៍ច្រកទ្វាតំបន់ព្រំដែនដូងក៏មិនអាចសុំការបំភ្លឺ បានទេនៅល្ងាចថ្ងៃទី៩កញ្ញានេះ។

មហាជនលើកឡើងថា ឈ្មួញនាំទំនិញ ចេញចូលទាំងយ់ទាំងថ្ងៃ មិនដឹងថា ជាទំនិញអ្វីខ្លះទេ មានដឹកតាមរ៉ឺមកកែឆ្នៃ រថយន្តកែឆ្នៃ (រថយន្តធូរិសកែឆ្នៃ តសាក់ស៊ីកល់ដាក់ជន្ទាស ដាក់កង់ផ្អោប២ គ្រាប់ )សង្ស័យជាទំនិញល្មើសច្បាប់ ដោយសារគ្មានការពិនិត្យទំនិញទេគឺពេលមកដល់ប៉ុស្ត៍គ្រាន់តែយកលុយទៅបង់ឲ្យសមត្ថកិច្ចឈជើងនោះរួចស្រេច មិនរំខានដល់សមត្ថកិចឡើយ៕ រក្សាសិទ្ធដោយ​៖ សុំសុវណ្ណគីរី

×