ស្រុកសង្កែ៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅស្រុកសង្កែ ខេត្តបាត់ដំបង តាមបទបញ្ជារបស់លោកឧត្តម សេនី យ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋានន គរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ យុតតុងហូ អធិការនគរបាលស្រុកសង្កែបានដឹកនាំកម្លាំងធ្វើ ការស្រាវជ្រាវនិងឃាត់ខ្លួនយុវជនចំនួន ០៣នក់ នាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ។
សូមជម្រាបជូនថា មូលហេតុដែលឈានទៅដល់ការនាំខ្លួននេះគឺនាវេលាយប់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៤ ក្រុមយុវជនខាងលើបានប្រើប្រាស់ដំបងដែកធ្វើសកម្មភាពដេញវាយទៅលើក្រុមយុវជនមួយក្រុមទៀត នៅចំណុចក្រុមទី០៦ ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្ក ហើយក្នុងខណៈនោះក្រុមយុវជនដែល ត្រូវគេតាមវាយរត់ចូលទៅក្នុងស្រះទឹកមួយកន្លែងនៅក្បែរនោះបណ្តាលឱ្យលង់ទឹកស្លាប់នៅទីនោះចំនួន០១នាក់ហើយមួយចំនួនទៀតរត់ គេចខ្លួន។
តាមការសាកសួរស្រាវជ្រាវ ក្រុមយុវជនដែលបានត្រូវឃាត់ខ្លួននេះបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពដូចខាងលើទៅលើក្រុមយុវជនខាងលើប្រាកដមែន ហើយពេលបន្ទាប់ បានយកដែក ទៅវាយបំផ្លាញម៉ូតូជនរងគ្រោះថែមទៀត ហើយមូលហេតុដែលធ្វើ បែបនេះគឺដោយសាររឿងគំនុំ នាពេលកន្លងមក។
ពេលនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនពួកគេមកការិយាល័យជំនាញដើម្បីអនុវត្តទៅតាម ផ្លូវច្បាប់ ក្នុងនោះមាន៖១-ឈ្មោះ ហឿត ឡៃហៀង ហៅ ខ្យង់ ភេទប្រុស មានទីលំនៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
២-ឈ្មោះ ស្រស់ សុវណ្ណា ភេទប្រុស មានទីលំនៅភូមិជំនីកឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។៣-ឈ្មោះ ខុន សុខេន ភេទប្រុសមានទីលំនៅភូមិរូងជ្រៃ ឃុំខ្នារមាស ស្រុកបវេល ខេត្តបាត់ដំបង។
រីឯសាកសពជនរងគ្រោះឈ្មោះ ឃឿត សាហ្វុង ភេទប្រុស មានទីលំនៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបងត្រូវបានប្រគល់ជូនក្រុមគ្រួសារក្រោយពេលធ្វើការពិនិត្យរួច ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី


