Sunday, October 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

USAID ៖ ស្រាមេគង្គដ៏ប្រណីតផលិតចេញពីផ្លែស្វាយចន្ទីដែលគ្មានការកាប់ បំផ្លាញព្រៃឈើលើកដំបូងនៅអាស៊ីអាគ្នេយ៍ ត្រូវបានបង្កើត

ខេត្តរតនគិរី ៖ USAID ជំនួយពីពលរដ្ឋអាមេរិក បានចេញព្រឹត្តិបត្រព័ត៌មានប្រចាំខែខែសីហា ឆ្នាំ២០២៤ ឲ្យដឹងថា USAID មរតកបៃតង និង Seekers Spirits សហការគ្នាបង្កើតស្រាស្វាយចន្ទីមេគង្គដ៏ប្រណីតដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍ និងបង្កើតប្រាក់ចំណូលបន្ថែមសម្រាប់កសិករស្វាយចន្ទី។

ផ្លែស្វាយចន្ទី ជាទូទៅត្រូវបានគេបោះបង់ចោលបន្ទាប់ពីគ្រាប់របស់វាត្រូវបានប្រមូលយក ដែលផ្លែទាំងនោះអាចកែច្នៃ ទៅជាផលិតផលមានតម្លៃជាច្រើនប្រភេទបាន ដូចជាទឹកផ្លែឈើ ឬស្រាជាដើម។ ដោយមើលឃើញនូវគុណតម្លៃនេះ USAID មរតកបៃតង បានសហការជាមួយក្រុមហ៊ុន Seekers Spirita ធ្វើការកែច្នៃផ្លែស្វាយចន្ទីពីក្រុមអ្នកផលិតមិន កាប់បំផ្លាញព្រៃឈើរបស់យើងក្នុងខេត្តរតនគិរី ដើម្បីផលិតចេញជា ញជា «ស្រាស្វាយចន្ទីមេគង្គដ៏ប្រណិតដំបូងគេបង្អស់» នៅក្នុងតំបន់។

អ្នកស្រី Tania Unsworth សហស្ថាបនិក និងនាយិកាផ្នែកលក់ និងទីផ្សារ នៅ Seekers Spirits បានចែករំលែកគំនិត នៅពីក្រោយការផ្តួចផ្តើមនេះយ៉ាងដូច្នេះថា៖ «ចំណាប់អារម្មណ៍របស់យើងក្នុងការផ្តួចផ្តើមផលិតស្រាស្វាយចន្ទីនេះ គឺកើតចេញពីផលិតផលស្រា Feni ដែលផលិតចេញពីស្វាយចន្ទីនៅរដ្ឋ Goa ប្រទេសឥណ្ឌា។ ចំណាប់អារម្មណ៍របស់ យើងលើផលិតផលនេះហើយ ដែលបាននាំឱ្យយើងមានគំនិតធ្វើការសិក្សាពីសក្តានុពលរបស់ផ្លែស្វាយចន្ទីនៅទីនេះ ដែលជាធម្មតាត្រូវបានគេបោះបង់ចោល ដើម្បីបង្កើតអ្វីមួយដែលមានតម្លៃពីចេញពីវា»។

គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែគាំទ្រដល់ក្រុមអ្នកផលិតគ្រាប់ស្វាយចន្ទីដែលប្តេជ្ញាការពារព្រៃឈើ និងសត្វព្រៃនៅក្នុង ដែនជម្រកសត្វព្រៃលំផាត់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានណែនាំនូវផលិតផលថ្មីមួយ ដែលជួយបំពេញបន្ថែមក្នុងកិច្ចខិតខំ ប្រឹងប្រែងយ៉ាងទូលំទូលាយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ឧស្សាហកម្មស្វាយចន្ទីតាមរយៈការអភិរក្ស និងការអនុវត្តប្រកបដោយនិរន្តរភាពផងដែរ។

«កិច្ចសហការរបស់យើងជាមួយក្រុមហ៊ុន Seekers Spirits គឺប្រព្រឹត្តិទៅក្រោមគម្រោងលើកកម្ពស់ស្វាយចន្ទីគ្មានការ កាប់បំផ្លាញព្រៃឈើរបស់យើង ដើម្បីផ្តល់លំហូរប្រាក់ចំណូលបន្ថែមសម្រាប់កសិករ ដោយអនុញ្ញាតឱ្យពួកគេអាច លក់ទាំងផ្លែស្វាយចន្ទី និងគ្រាប់ស្វាយចន្ទីបាន តាមរយៈការភ្ជាប់ទំនាក់ទំនងពួកគេជាមួយវិស័យឯកជន និងទីផ្សារ ហើយស្របពេលជាមួយគ្នានេះ វាក៏លើកទឹកចិត្តពួកគេឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍កសិកម្ម ដែលមានមេត្រីភាព នឹងការអភិរក្សផងដែរ» នេះបើតាមប្រសាសន៍របស់អ្នកស្រី Sabine joukes ប្រធានគម្រោង USAID មរតកបៃតង។

ស្រាស្វាយចន្ទីមេគង្គគ្មានការកាប់បំផ្លាញព្រៃឈើដ៏ប្រណីតដំបូងគេបង្អស់នេះ ត្រូវបានដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ គម្រប់ខួប ១០ឆ្នាំរបស់ Mekong Strategic Capital នៅក្នុងខែនេះ ដែលបានដើរតួជាវេទិកាដ៏សំខាន់មួយ ក្នុងការបង្ហាញ ពីផលប៉ះពាល់របស់គម្រោងស្វាយចន្ទីគ្មានការកាប់បំផ្លាញព្រៃឈើ ដែលអនុវត្តដោយ USAID មរតកបៃតង និងគាំទ្រ ដោយ Mekong Strategic Capital”

ផលិតផលនេះកំពុងស្ថិតនៅក្នុងដំណាក់កាលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅឡើយ ហើយមិនទាន់មានដាក់លក់នៅលើ ទីផ្សារជាទូទៅនោះទេ។ ប្រសិនបើអ្នកចង់សាកនូវរសជាតិដ៏ប្លែក និងប្រណីតពីធម្មជាតិរបស់ស្រាស្វាយចន្ទីនេះ នោះ អ្នកនឹងត្រូវរង់ចាំរហូតដល់រដូវស្វាយចន្ទីឆ្នាំក្រោយ៕ រក្សាសិទ្ធដោយ ៖​សុទ្ធលី

×