Sunday, October 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េ​ មានបំណងវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តអគ្គិសនី​នៅកម្ពុជា

ឯកឧត្តម Kim Jin-pyo អតីតប្រធានសភាកូរ៉េ និងជាអគ្គនាយកក្រុមហ៊ុន Camko Motor និង Camko Infracore បានបង្ហាញពីបំណងចង់ចាប់ផ្ដើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខ ពីព្រោះរថយន្តអគ្គិសនីនេះ កំពុងពេញនិយមប្រើប្រាស់ទូទាំងពិភពលោក ជាមួយនឹងការប្រើប្រាស់មានការកើនឡើងជាលំដាប់។​

អតីតប្រធានសភាកូរ៉េរូបនេះ បានលើកឡើងពីបំណងពង្រឹង និងពង្រីកថែមទៀតផ្នែកសេដ្ឋកិច្ច និងបណ្ដុះបណ្ដាល​ធនធានមនុស្សរបស់កម្ពុជា ជាពិសេស ក្នុងវិស័យបច្ចេកវិទ្យាទំនើប ដែលអាចធ្វើឡើងនៅសាធារណរដ្ឋកូរ៉េ ឬនៅកម្ពុជា។ ឯកឧត្តម ចង់ឱ្យពលករកម្ពុជាទទួលការហ្វឹកហ្វឺនបច្ចេកវិទ្យា បច្ចេកទេស ដើម្បីឱ្យពួកគេបានរួមចំណែកក្នុងការអភិវឌ្ឍឧស្សាហកម្មដំឡើងរថយន្តប្រើអគ្គិសនីនៅកម្ពុជាសម្រាប់ការនាំចេញ ព្រមទាំងអាចបំពេញការងារនៅសាធារណរដ្ឋកូរ៉េ ដើម្បីទទួលបានបទពិសោធ ក្រោយពេលវិលត្រឡប់ទៅកម្ពុជាវិញ ពួកគេអាចយកនូវបច្ចេកវិទ្យាទំនើប ដើម្បីរួមចំណែកនៅក្នុងផ្នែកដំឡើងរថយន្តអគ្គិសនី និងផលិតសម្ភារៈសម្រាប់ផលិតរថយន្តដទៃទៀត។

ការបង្ហាញបំណងនេះ ក្នុងឱកាសដែលឯកឧត្តម Kim Jin-pyo អតីតប្រធានសភា នៃសាធារណរដ្ឋកូរ៉េរៀបចំអាហារថ្ងៃត្រង់ការងារជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤  នៅទីក្រុងសេអ៊ូល ។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានលើកឡើងថា ពិភពលោកសព្វថ្ងៃងាកទៅរកការប្រើប្រាស់រថយន្តអគ្គិសនី ដែលនឹងរួមចំណែកក្នុងការការពារបរិស្ថាន និងអាកាសធាតុ។ ថ្វីត្បិតតែនៅកម្ពុជា ចលនានៃការប្រើប្រាស់រថយន្តអគ្គិសនីមិនខ្លាំង តែយើងសង្ឃឹមថា ទៅអនាគត ការប្រើប្រាស់រថយន្តអគ្គិសនី ដែលមានបច្ចេកវិទ្យាទំនើប និងកាត់បន្ថយការចំណាយ ធៀបនឹងការប្រើប្រាស់ប្រេងឥន្ធនៈដែលមានតម្លៃខ្ពស់។

ក្នុងឱកាសនោះដែរ លោកប្រធានក្រុមហ៊ុន Camko Motor និង Camko Infracore បានជម្រាបជូនសម្ដេចថា ក្រុមហ៊ុនរបស់លោកសព្វថ្ងៃ បានចាប់ផ្តើមដំណើរការនៅកម្ពុជា និងមានបំណងដំឡើងរថយន្តនៅកម្ពុជា សម្រាប់ការប្រើប្រាស់នៅក្នុងកម្ពុជាផង និងការនាំចេញទៅក្រៅប្រទេសផង៕

×